ឆ្លើយតបភ្លាមៗជូនប្រជាពលរដ្ឋ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធនិងគ្រឿងញៀន



បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្នានខណ្ឌទួលគោក បានសហការណ៍ជាមួយកម្លាំងប៉ុស្ដីរដ្នបាលផ្សារដេប៉ូទី៣ បានចុះដល់គោលដៅដែលប្រជាពលរដ្ឋខំមិនចូលផេកស្នងការដ្នាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ នៅវេលាម៉ោង ៨.០០នាទី នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងរបស់អធិការដ្នានបានចុះដល់គោលដៅ ដែលប្រជាពលរដ្ឋ ខំមិន កម្លាំងបានឃាត់ខ្លួនជាក់ស្ដែងចំនួន០៤នាក់ (ប្រុសទាំង០៤)
 ១. ឈ្មោះ ណុប សុីវណ្ណ ហៅពៅ ភេទប្រុស អាយុ២៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ដកហូតវត្តុតាងក្រាមពណ៍សថ្លា សង្សយ័ជាគ្រឿងញៀន (ចំនួន២០កញ្ចប់តូច)
២. ឈ្មោះ យឺម រិត ហៅរិត ភេទប្រុសអាយុ២៩ ពីបទប្រើប្រាស់គ្រឿងញៀន
៣. ឈ្មោះ ជុំ សារឿន ហៅ រឿន ភេទប្រុសអាយុ២៩ ពីប្រើប្រាសគ្រឿងញៀន
៤.ឈ្មោះ ចាន់ ណង់ ហៅណង់ភេទប្រុស អាយុ២៩ឆ្នាំពីបទជួញដូរគ្រឿងញៀន (វត្តុតាងចាប់យកក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងចំនួន០២កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យទាំង០៤កំពុងឃាត់ខ្លួននៅអធិការដ្នាននគរបាលខណ្ឌទួលគោក ៕

Post a Comment

0 Comments