គេហទំព័រ មួយរៀល

ប្រជាពលរដ្ឋសូមណូមពរដល់រដ្ឋបាលខេត្តកំពត សុំឲ្យជុសជុលផ្លូវជនបទមួយខ្សែ ដែលកំពុងខូចទ្រង់ទ្រាយ បង្កគ្រោះថ្នាក់ជាញឹកញ៉ាប់ពេលធ្វើដំណើ



ផ្លូវជនបទមួយខ្សែ នារដូវវស្សាចាប់ពីផ្សាឈូក -មកដល់ផ្សាបានៀវ កំពុងតែខូចទ្រង់ទ្រាយ ដែលជាបញ្ហាដល់ប្រជាពល់រដ្ឋពិបាកក្នុងការប្រើមធ្យោបាយធ្វើដំណើរចរាចរណ៍ ទៅវិញទៅមក មិនថា យាន្តយន្ត ទោចក្រយាន្តយន្ត ឬ ដំណើរថ្មើជើងនោះទេ ទើបប្រជាពលរដ្ឋសុូមណូមពរដល់រដ្ឋបាលខេត្តកំពត ចុះមកត្រួតពិនិត្យ និង ជុសជុល ផ្លូវមួយនេះដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការបើកបរ និង បង្កាមិនមានគ្រោះថ្នាក់ណាមួយស្របពេលកំពុងធ្វើដំណើ។

ប្រជាពលរដ្ឋលើកឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះថា ផ្លូវនេះឲ្យតែដល់រដូវវស្សាដឹងតែខូចទ្រង់ទ្រាយយ៉ាងធ្ងន់ធ្ងរ ដោយសារមានប្រជាពលរដ្ឋប្រើមធ្យោបាយធ្វើដំណើតាមបណ្តោយផ្លូវនេះច្រើន ដើម្បីឆ្ពោះទៅខេត្តផ្សេងៗ និង រាជធានីភ្នំពេញ។ ប៉ុន្តែនាពេលកន្លងមកក៏មានការយកចិត្តទុកដាក់ ពីរដ្ឋបាលស្រុកឈូក ដែលមានលោក ខៀវ រិទិ្ធភ័ណ្ឌ អភិបាលស្រុកឈូក បានជុសជុលផ្លូវណាដែលខូច ដើម្បីសម្រួលភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបើកបរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ យោងតាម ហ្វេសបុកផ្លូវការរបស់ លោក ខៀវ រិទ្ធិភ័ណ្ឌ បានបង្ហោះថា ៖អបអរសាទរសម្រាប់ស្រុកឈូកយើង ដែលទទួលផ្លូវកៅស៊ូចំនួន ០៣ខ្សែ ក្នុងពិធីចុះហត្ថលេខា កិច្ចសន្យាសាងសង់ផ្លូវនៃគម្រោងកែសម្អផ្លូវជនបទជំហ៊ានទី៣ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុន ILSUNH Construction Co., Ltd. ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺ ១.ឈូក   -ច្រកសៀម ,២.វត្តស្ទឹង-ផ្លូវ៤១ ,៣.ជុំគិរី   -តាកែន។

ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋសប្បាយចឹត្តដែលបានដឹង នូវដំណឹងមួយនេះ តែពេលបច្ចប្បន្ននេះផ្លូវមួយខ្សែ ចាប់ពីផ្សាឈូក -រហូតដល់ផ្សាបានៀវ ដែលកំពុងខូចយ៉ាងខ្លាំង ទើបប្រជាពលរដ្ឋសូមណូមពរដល់អជ្ញាធរ ជួយពិនិត្យ និង ជុសជុលដើម្បីងាយស្រួលក្នុងការធ្វើដំណើរបស់ពួកគាត់៕

Post a Comment

0 Comments