គេហទំព័រ មួយរៀល

ឆ្លងចរន្តអគ្គិសនីឆេះក្រុមហ៊ុន​រថយន្តដឹកអ្នកដំណេីរ(រថយន្តទំនើបមេគង្គ អ៊ុិចប្រេស) ខូចខាតអស់១ម៉ឺនដុល្លា



ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៩និង២០នាទីព្រឹក​ ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចអាគារលេខ២០២០ ផ្លូវជាតិលេខ៥​ ក្រុម១១​ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញសម្ភារៈអស់មួយចំនួនផងដែរ។ 

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ យ៉ន​ ទាយាទ​ ភេទប្រុស​ អាយុ​ ៤៥ឆ្នាំ​ ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ​ របស់ក្រុមហ៊ុន​ រថយន្តដឹកអ្នកដំណេីរ ចំពោះមូលហេតុ​នៃការឆាបឆេះ​ ឆ្លងចរន្តអគ្គិសនី។  

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ថ្មបេតុង ដែលមានទំហំ​ ៨ម៉ែត្រ x ២០ម៉ែត្រ​ ខូចខាតឆេះគ្រឿងសម្ភារៈបរិក្ខាក្នុងរថយន្តដឹកអ្នកដំណេីរដែលស្តុបទុក​ នៅជាន់ទី៣​ រួមមាន​ ក្នេីយ​ ភួយ​ កំរាលពូក​ វាំងននរថយន្ត​អស់ទាំងស្រុង​ សរុបជាទឹកប្រាក់ប្រហែល​ ១ម៉ឺនដុល្លាអាមេរិក​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១៥គ្រឿង ប្រើប្រាស់ទឹកអស់​ ១៥ឡាន ស្មើរ​ ៦០ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ រ​ស្មេីរ​ ៤គ្រឿង,​ រថយន្តក្រុមហ៊ុន​ OCIC ទីក្រុងជ្រោយចង្វារ​ ចំនួន​ ៤គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ៤ឡាន​ ស្មេីរ​ ២០ម៉ែត្រគូប​,​ រថយន្តក្រុមហ៊ុន​ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ១ឡាន​ ស្មេីរ​ ៦ម៉ែត្រគូប​ និងរថយន្ត​របស់សាលាខណ្ឌឫស្សីកែវ​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ១ឡាន​ ស្មេីរ​ ៤ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​១០និង៤៥នាទីព្រឹក​ នាថ្ងៃដដែរ៕

Post a Comment

0 Comments