នគរបាលខេត្តកំពង់ចាមតាមចាប់ខ្លួន​ ចោរលួចគោអ្នកស្រុកជេីងព្រៃរហូតដល់ខេត្ត​កំពង់ធំ​



  ខេត្តកំពង់ចាមនិងកំពង់​ធំ​ ៖​ អនុ​វត្ត​តាមបទបញ្ជា​របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមឱ្យកម្លាំងសមត្ថកិច្ច​នគរបាល​ ​ខេត្ត​កំពង់ចាម​ពន្លាត​ប្រតិបត្តិការបង្ក្រាបតាមចាប់មុខសញ្ញាចោរ​លួចគោប្រជា​ពលរដ្ឋ​ចំនួន​២នាក់ ដោយសហការជា​មួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃខេត្ត​កំពង់ធំ​ ក្នុងនោះចាប់យកកាំភ្លើងវែង​ចំនួន០១ដេីម​ ធុនAKស្វាយបត់, បង់ចំនួន០១​ និងគ្រាប់​ចំនួន​១៥​គ្រាប់​ ។ 

កិច្ច​សហប្រតិបត្តិការ​នេះចូលរួមដោយ​ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្ម​ទណ្ឌ​ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរ​បាលស្រុកជើងព្រៃ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹក​នាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នង​ការ​រង សហការ​ជា​មួយ​កម្លាំង​ជំនាញ​របស់​ផែន​ការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំងជំនាញរបស់អធិការ​ដ្ឋាននគរបាល​ស្រុក​បារាយណ៍​ និង​កម្លាំជំនាញរបស់អធិការ​ដ្ឋាននគរបាល​ស្រុក​សន្ទុក នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ​ ។ 

យោងតាមបទបញ្ជា​របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមដែលបានដាក់ចេញនូវផែនការ​បង្កេីតកិច្ចសហ​ការ​​ចុះស្រាវជ្រាវ​បង្ក្រាបករណី​រ​លួច(សត្វ​គោ​) កេីត​ឡើង​កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះវេលាម៉ោង១៦​ និង00នាទី ទៅវេលាម៉ោង០៤ និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

  លោកបន្ត​ថា​ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃខេត្ត​ទាំងពីរសហការគ្នា ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេតមក គឺជាលទ្ធផលយើងកំណត់មុខ​សញ្ញាបាន ហើយក៏បានធ្វើការឃាត់​ខ្លួន​ជន​សង្ស័យ​បាន២នាក់​ រួមមាន ៖​
  ១-ឈ្មោះ​ហ៉ឹម​ លីម​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ​ មាន​ទី​លំនៅ​ភូមិ​លាវ​ ឃុំក្រវា ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​។
  ២-​ឈ្មោះ​ឌី​ សូវុន​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទី​លំនៅ​ភូមិ​បារាយណ៍​ធំ​ ឃុំ​បារាយណ៍ធំ​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ និង​ដកហូតវត្ថុតាង​រួមមាន​ ៖​ សត្វ​គោ​ឈ្មោលចំនួន​០២​ក្បាល​ សម្បុរ​.ស​ (ជាសត្វគោដែលបានលួចពីជនរងគ្រោះនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម)​ ព្រមទាំងអាវុធ​វែង​ចំនួន០១​ដេីម​ ធុនAK ស្វាយបត់, បង់ចំនួន០១​ និងគ្រាប់​ចំនួន​១៥​គ្រាប់​ ។

បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអម​សាលាដំបូងខេត្តកំពង់ចាម។ 

ដោយ​ឡែកបក្ខពួកចំនួន០៣នាក់ទៀត សមត្ថកិច្ចយើងកំពុងបន្តធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនតទៅទៀត ៕​

Post a Comment

0 Comments