គេហទំព័រ មួយរៀល

ស្នងការខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ទៀ វិចិត្រ



ខេត្តព្រះសីហនុ៖ យោងតាមរយៈសំណេរក្នុងហ្វេសបុកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក្នុងនាមគណៈស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែជួយទុក្ខធុរៈដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់កន្លងមក ក្នុងនោះសម្រាប់ពលរដ្ឋរស់នៅលើកោះដែលមានបញ្ហាសុខភាពត្រូវការសង្គ្រោះបន្ទាន់ លោកឧកញ៉ា ក៍បានចាត់ចែងអូបរ័ពេទ្យទៅសង្រ្គោះមិនថាពេលថ្ងៃឬពេលយប់ ។ 

បើតាមសំណេររបស់លោកឧត្តមសេនីយ៍ទោស្នងការបន្ថែមថា ថ្មីៗនេះមន្ត្រីនគរបាលមួយរូបនៅក្រុងកោះរ៉ុងដែលជួបបញ្ហាសុខភាពធ្ងន់ធ្ងរ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានចាត់ចែងបញ្ជូនអូបរ័ពេទ្យទៅជួយដឹកយកមកមន្ទីរពេទ្យភ្លាមៗទាំងយប់ផងដែរ ។ 

ចុងក្រោយលោកស្នងការសរសេរថា (ដោយគោរពដ៍ស្មោះបំផុតជូនប្អូនឧកញ៉ា) ៕

Post a Comment

0 Comments