ចំពោះករណីនេះ កំពុងតែមានអ្នករត់ការខ្វែងដៃខ្វែងជើងដើម្បីបិទនៅតាមបណ្ដាញសារព័ត៌មានមួយចំនួនដើម្បីកុំឲ្យមានការផ្សព្វផ្សាយ។ ប៉ុន្តែព័ត៌មាននេះត្រូវបានបណ្ដាញសារព័ត៌មានធំៗក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយហើយក៏បានលុបចោលទៅវិញបន្ទាប់ពីមានអ្នករត់ការបិទព័ត៌មាន។
បើទោះបីជាមានការបិទបាំងព័ត៌មាននេះក៏ដោយក៏ព័ត៌មាននេះដឹងឮទៅដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដូចជាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាដំណីសន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ។
មន្ត្រីមួយចំនួនដែលមិនពេញចិត្ត ក៏បានចូលទៅក្នុងខមមិននៅក្នុងហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន ផងដែរអំពីករណីនេះ។
មហាជនមួយចំនួនកំពុងតែរង់ចាំមើលចំណាត់ការរបស់ក្រសួងមហាផ្ទៃទៅលើលោកឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា ប្រធាននាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ។
មន្ត្រីនគរបាលបានខមមិនក្នុងហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ថា ខ្ញុំសូមរាយការជូនសម្ដេចជ្រាប មានវិធានការចំពោះអំពើពាលាអាវាសែរបស់ផ្កាយ៣ប្រធានអង្គភាព មួយនៅក្រសួងមហាផ្ទៃ ដែលបបួលមន្ត្រីបើកបរឡានដឹកធំៗផឹកស៊ីក្នុងអង្គភាពស្រវឹងរៀងរាល់ថ្ងៃ ចាប់ពី ប្រធានអង្គភាពនេះ មកកាន់ដំណែង ខែមេសា ឆ្នាំ២០២០ មកភ្លាម បានចំណាយលុយរដ្ឋសង់បន្ទប់ផ្ទាល់ខ្លួន ស្អាតជាបន្ទប់រដ្ឋមន្ត្រីទៀតអស់ជិត១០ម៉ឺនដុល្លា មិនតែប៉ុណ្ណោះសង់បន្ទប់សម្រាប់ជាកន្លែងផឹកស៊ីនៅក៥នេះ ដោយទុកជាបន្ទប់ធ្វើការបំភាន់ភ្នែកមន្ត្រី តាមពិតរៀបចំទុកផឹកស៊ី ចាក់ចម្រៀងឡូឡា ដូចក្នុងខ្លឹប ហើយ ប្រមូលមន្ត្រីបើកឡានធំមកធ្វើម្ហូបអោយខ្លួន និងបានសម្លាប់សុនខដែលពួកខ្ញុំចិញ្ចឹមជាច្រើនក្បាលធ្វើសាច់ ក្លែមទៀត ក្រៅពីពូកែប្រព្រឹត្តពំពើពាលា កិបកេងលុយរដ្ឋនេះ នៅមានការប្រមាទមន្ត្រីចាស់ៗថាគ្មាន សមត្ថភាព គ្មានធនធាន គឺចាប់តាំងពីបុគ្គលនេះកាន់តំណែង បានជាង៣ខែ ភាពរង្គោះរង្គើរបាត់បង់ សាមគ្គីភាពផ្ទៃក្នុង មិនដែលគិតពីការអភិវឌ្ឍអង្គភាពគិតតែបក្ខពួកផឹកស៊ី រាល់ពេលថ្ងៃត្រង់បបួលប្រធាន ការិយាល័យមួយចំនួនមកផឹកស៊ីរហូតស្រវឹងក្នុងអង្គភាពទៀត អំពើពាលានេះសួរមន្រ្ដីនៅ ភស្តុភារព្រែកប នរណាក៏ដឹងដែរពិសេសកម្លាំងមន្ត្រីបើកឡាននៅការិយាល័យ ក៥ ។ ហើយគូកនមកផឹកជាមួយភាគច្រើន ជាអ្នកមកពីក្រៅ ព្រោះមន្ត្រីក្នុងនាយកដ្ឋានមិនពេញចិត្តនឹងទង្វើបែបពាលានេះទេ ចាក់វាក់សាំងហើយក៏ផឹក មិនខ្វល់ពីការណែនាំរបស់ពេទ្យ។ បក្សពួកផឹកស៊ីមានទូរស័ព្ទដែលអាចសាកសួរគឺ សាក់ សំអាត លេខទូរស័ព្ទ 099 898 900 ប្រធានការិយាល័យដឹកជញ្ជូន ជាអ្នករៀបចំកន្លែងផឹកស៊ី , សាក់បំ មេង សុខា លេខទូរស័ព្ទ 012 549 900 ប្រធានការិយាល័យឃ្លាំង ដៃគួរផឹកស៊ី, សាក់បួនកន្លះ សាយ ថន លេខទូរស័ព្ទ 078 555 007 ប្រធានខាងកាន់ប្រេង ជាដៃគូរផឹក ស្រវឹងជាប់នាក់មកបើកប្រេងត្រូវខកខានមក ប៊ី បួន ថ្ងៃ ទើបបាន, សាក់បំ ឡង បុនថេន លេខទូរស័ព្ទ 012 718 812 ប្រធានការិយាល័យផែនការ ដៃគូរផឹកស៊ី -លោកឆាយ 092 449 999 ជាជំនួយការអគ្គត្រូវជាបងរបស់ប្រធាននាយកដ្ឋាន អ្នកនាំគូកនមកផឹក , ស្ត្រីឈ្មោះ សុធារី 099 698 877 អ្នកកំដរ ....។
0 Comments