គេហទំព័រ មួយរៀល

សង្ស័យ​ប្រច័ណ្ឌទើបស្នេហ៍សន្តិសុខមុខគុជដល់ចំណុចនេះ



ភ្នំពេញ៖ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើលកាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតក្នុងក្លិប​ទ្រូ​ហ្វេ​ស ដែលមាន​ទីតាំង នៅ​ផ្លូវ​លេខ ៩០ កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​បុរស​ម្នាក់និង​ស្ត្រី​ម្នាក់ បាន​ដេកស្លាប់​ឱប​គ្នានៅក្នុង​បន្ទប់ ដោយ​គេ​បានអះអាងថា ខាង​ប្រុសជា​អ្នកបាញ់​ខាង​ស្រី រួចបាញ់សម្លាប់​ខ្លួនឯងតាម​ក្រោយ ហើយ​ករណីនេះ គេ​បានដាក់​ការសង្ស័យថាបណ្ដាលមកពី​រឿង​ប្រច័ណ្ឌច្រើនជាង ពីព្រោះអត្តឃាត​ជននិង​ស្ត្រី​រងគ្រោះ ទាំង​២​នាក់ជា​សង្សារ ទើបនឹងស្គាល់គ្នា​ថ្មីៗ​។​

បើយោងតាមប្រភពបានដឹងថា ជនដៃដល់មានឈ្មោះ ឌុ​ច សុភា អាយុ​ជាង៣០ឆ្នាំ មុខរបរ សន្តិសុខនិង​ជាម​ន្ត្រី​យោធា យាម​នៅ​កន្លែងកើតហេតុនេះ ​ ចំណែក​នារី​រងគ្រោះឈ្មោះ ទូច សំអាង ហៅម៉ាក់​ស្រី​កា មាន​អាយុ​ជាង ៤០ឆ្នាំ ជា​ស្ត្រីមេម៉ាយ មានកូន​ប្រុសស្រី ០៣ នាក់ និង ​មាន​មុខរបរ លក់ដូរស្នាក់នៅម្តុំ​កន្លែងកើតហេតុ​នោះដែរ​។​

លោក​គ្រូពេទ្យធ្វើ​កុស​ល្យ​វិច័យបានបញ្ជាក់ថា ស្ត្រី​រងគ្រោះនេះ ត្រូវបាន​ខាង​ប្រុស​បាញ់​ចំ​បំពង់កធ្លាយ​ទៅ​ឆ្អឹងជំនី​ខាង
ឆ្វេង​។ ចំណែកឯ​ជនដៃដល់ក៏បាន​បាញ់​ខ្លួនឯង តាម​ក្រោយ ចំ​សៀតផ្កាខាងឆ្វេង ធ្លាយ​ទៅ​សៀតផ្កា​ខាងស្ដាំ បណ្ដាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់ នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។​

​ហេតុការណ៍​ផ្ទុះអាវុធ​បាញ់សម្លាប់​គ្នា​នេះ គឺ​កើតឡើងកាលពី​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១មកម្ល៉េះ ដោយ​មុន​កើតហេតុរវាង​ជនរងគ្រោះ និង​ជនដៃដល់ ដែលជា​សង្សារ​នឹង​គ្នាបាន​ឈ្លោះប្រកែក​គ្នា ពុំ​ដឹងថាផ្ដើមចេញពី​រឿង​អ្វី​នោះទេ ប៉ុន្តែ​គេ​សង្ស័យថាអាចជា​រឿង​ប្រច័ណ្ឌ ទើប​ឈានដល់​ខាង​ប្រុស បាន​ប្រើ​កាំភ្លើងខ្លី​មួយ​ដើម ម៉ាក​K54 បាញ់​ទៅលើ​នារី​រងគ្រោះមួយ​គ្រាប់ ចំ​ត្រង់ចំណុចបំពង់កធ្លាយ​ទៅ​ឆ្អឹងជំនី​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ បន្ទាប់មកខាង​ប្រុសក៏បាន​បាញ់សម្លាប់​ខ្លួនឯង តាម​ក្រោយចំ​សៀត​ថ្កា​ខាងឆ្វេងធ្លាយ​ទៅ​ស្តាំចំនួន​មួយ​គ្រាប់ស្លាប់​ភ្លាមៗ​ដែរ​ ។

​ ហេតុការណ៍ពុំមាន​អ្នកណា​ដឹង​នោះទេ លុះ​រហូត​ឈានដល់​វេលា​ព្រឹក ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ទើប​មាន​សន្តិសុខ​ម្នាក់ទៀតដល់​ម៉ោង​ប្ដូរ​វេន​យាមបានមក​ដល់ទី​តាំង មិនឃើញ​ជនដៃដល់ ចេញមក​ប្តូរ​វេនក៏​ឡើងទៅ​មើល នៅ​បន្ទប់​ខាងលើ ស្រាប់តែ​ឃើញ បុរស​រូបនោះដេកស្លាប់ជា​មួយនារី​ម្នាក់ ដែល​គេ​ស្គាល់​ថាជា​សង្សារ​នឹង​គ្នា ស្លាប់​ទាំង​២​នាក់ ទើប​បង្ក​ការ​ផ្អើលដល់​ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះ​អន្តរាគមន៍ធ្វើ​កោស
ល្យវិច័យ​តែម្តង​។​

​ក្រោយពី​ក្រុមគ្រូពេទ្យបាន​ចុះ​ធ្វើ​កោសល្យវិច័យនិង​តេស្ត​យកសំណាក របស់​ជនរងគ្រោះបញ្ជាក់ថាជនរងគ្រោះ​ទាំង២ នាក់​នោះ មិនមាន​ការឆ្លង​កូ​វីដ​១៩នោះទេ ហើយក៏បាន​ប្រគល់​សព ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

Post a Comment

0 Comments