ប្រភពបានឲ្យដឹងទៀតថា បានជាសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនមន្ត្រីនគរបាល ជាប់សង្ស័យប្រើអាយកូមវាយបែកក្បាលនារីជិះម៉ូតូនោះ ដោយការដោះស្រាយសំណងរដ្ឋប្បវេណី មិនត្រូវរ៉ូវគ្នា រវាងភាគីទាំងពីរ ដោយខាងនារីរងរបួស បានទាមទារប្រាក់សំណង ក្នុងការថ្លៃព្យាបាលរហូតដល់ទៅ ១០,០០០ដុល្លារអាមេរិក ចំណែកមន្ត្រីនគរបាលគឺលោក ម៉ាត់ ពិសី មិនមានលទ្ធភាព ដូច្នោះសំណងរដ្ឋប្បវេណី នៅមិនទាន់បានរលាត់ ទើបសមត្តកិច្ច ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ ។
ក្រោយដឹងព័ត៌មានខាងលើហើយ ស្រាប់តែខាងនារីរងគ្រោះផ្ទាល់ បានបញ្ជាក់ជាថ្មីថា (និយាយតាមត្រង់អ្នកសារពត៌មានមួយចំនួនថោកទាបណាស់ មិនទាន់ដឹងពត៌មានច្បាស់ការណ៍ផងយកទៅផុសថាគេទាលុយ១ម៉ឺនដុល្លា គ្នាមិនទាន់បានដាក់ពាក្យបណ្ដឹងផងថាគ្នាទាលុយ១ម៉ឺនដុល្លា ជាពិសេសអាបិមួយនោះកុំអាងខ្លួនមានប្រជាប្រិយភាពចេះតែនិយាយអោយតែបាន ហើយបើមានភស្ដុតាងដែលថាគាត់ទាមទារសំណងលុយ១ម៉ឺនដុល្លា បងជួយផ្ញើរអោយខ្ញុំមើលផង កុំនិយាយគ្មានការពិតអាណិតចិត្តនាងផង គ្រាន់តែសំនេរលោកឯងមួយឃ្លានឹងធ្វើអោយគេជេនាងចង់មួយចំហៀងប្រទេសវិញហើយ) ។
ការពិតមិនដូចអ្វីដែលបងប្អូនមួយចំនួនបានចុះផ្សាយនោះទេ ប្អូនស្រីដែលត្រូវបានសមត្ថកិច្ចវាយ ត្រូវមួយ ID ចំក្បាលប ណ្តាលឲ្យធ្លាក់ពីលេីម៉ូតូ កាលពីប៉ុន្មានថ្ងៃមុននោះ គឺប្អូនស្រីបានប្រាប់មកអង្គភាពសារពត៌មានយេីងខ្ញុំ កាលពីយប់មិញថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះថា ( ប្អូនស្រីគាត់មិនទាន់បានទាមទារសំណង១មុឺនដុល្លារដូចគេចុះផ្សាយ និងនិយាយនោះទេ សូម្បីតែពាក្យបណ្តឹងក៏រូបនាងមិនទាន់បានប្តឹងផង!) ៕
0 Comments