ម៉ូតូបុកពីក្រោយគោយន្តកន្ត្រៃដែឈប់ចតគ្មានភ្លើងសញ្ញារងរបួសធ្ងន់៣នាក់



ឧត្តរមានជ័យ៖ គោយន្តកន្ត្រៃបានឈប់ចតនៅចិញ្ចើមផ្លូវ នាពេលយប់ គ្មានដាក់អ្វីធ្វើជាសញ្ញាឱ្យឃើញ ស្រាប់ម៉ូតូបើកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់០៣នាក់ ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅលើផ្លូវជាតិលេខ៥៨ ក្នុងភូមិហាលៀម ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក ធូ សុភា នគរបាលចរាចរណ៍ផ្លូវគោកខេត្តបានឱ្យដឹងថា អ្នកបើកគោយន្តកន្ត្រៃឈ្មោះ សូរ មណ្ឌល ភេទប្រុស អាយុ២៥ឆ្នាំ រីឯអ្នករងរបួសធ្ងន់ ឈ្មោះ លាក់ សុខសាន ភេទស្រី, ឈ្មោះ ភ័ណ្ឌ ភារាក់ ភេទស្រី អាយុ៣០ឆ្នាំ, និងឈ្មោះ សឿន ញ៉ាក់ ភេទប្រុស អាយុ៣៨ឆ្នាំ ជាកងទ័ពទាំង០៣នាក់ នៅភូមិថ្មដូន ខេត្តឧត្តរមានជ័យ ។

លោកបានបន្តថា មូលហេតុដែលកើតឡើងគឺគោយន្តឈប់ចតមិនបានដាក់សញ្ញាសម្គាល់ទើប ម៉ូតូមកបុកពីក្រោយតែម្តង ។

សមត្ថកិច្ចជំនាញបានយកមធ្យោបាយទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបន្ទាយអំពិល ដើម្បីចាត់ការបន្ត ៕

Post a Comment

0 Comments