ស្វាយរៀង ៖ បុរសម្នាក់ដុតផ្ទះសម្លាប់ខ្លួនឯង ស្លាប់ក្នុងភ្នក់ភ្លើង ឆេះទ្រព្យសម្បត្តិអស់ទាំងស្រុង ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្រពាំងតុំ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសចិត្តចុងស្រល់ មានឈ្មោះ យង់ ផល្លា អាយុ៤៨ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ អ៊ូ នាង អាយុ៤៨ឆ្នាំរស់ក្នុងភូមិត្រពាំងតុំ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកផ្ទះទទួលរងអគ្គិភ័យលេបត្របាក់ទំហំ៨ម៉ែត្រx៩ម៉ែត្រឈើលើថ្មក្រោម សម្ភារៈភ្លើងឆេះទាំងស្រុង លុយជាង១មុឺនដុល្លា និង២លានរៀល មាស២តម្លឹង ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ បុរសជាប្តីបានសុំលុយប្រពន្ធដើម្បីទៅចូលរួមពិធីការក្មួយ នៅឯខេត្តស្ទឹងត្រែង ហើយប្រពន្ធក៏បានឲ្យលុយមួយចំនួន តែមិនសមតាមបំណងរបស់ប្តី ធ្វើឲ្យអន់ចិត្ត ខណៈដែលប្រពន្ធរវល់តែនៅក្រៅផ្ទះ លោកប្តីចិត្តធំ បិទទ្វារចាក់សោដុតសម្លាប់ខ្លួនឯង ឆេះទាំងផ្ទះ អស់ទ្រព្យសម្បត្តិម៉ដ្ឋ គ្មានសល់ ។
ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ សូម្បីអ្នកស្រុកជួយមិនបាន ធ្វើឲ្យបុរសជាប្តីស្លាប់ក្នុងភ្នក់ភ្លើងផ្ទះខ្លួនឯង ៕
0 Comments