រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលប្រទះបុរសម្នាក់ដេកផ្កាប់មុខស្លាប់នៅវាលស្រែ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតត្រង់ចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ វ៉ី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅខេត្តព្រៃវែង នៅក្បែរសាកសពឃើញមានស្បែកជើង១គូរនិងម៉ូតូមួយគ្រឿង ដោយឡែកសាកសពជនរងគ្រោះស្លៀកខោរខ្លី ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ ទើបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
0 Comments