គេហទំព័រ មួយរៀល

សង្ស័យភ្លើងប្រចណ្ឌចាក់សម្លាប់ស្ត្រីប៉ុនប៉ងធ្វើអត្តឃាតអារកខ្លួនឯងតាមក្រោយ



បន្ទាយមានជ័យ៖ មិនទាន់ដឹងពីមូលហេតុអ្វីទេ បានជាជនដៃដល់បានចាក់ទៅលើបុរសម្នាក់ឱ្យស្លាប់ និង ០២នាក់ទៀតរងរបួសធ្ងន់ នៅពេលកំពុងផឹកស៊ីក្នុងតូបលក់ដូរ ភូមិចាន់គិរី ក្រុងប៉ោយប៉ែត នាម៉ោង២០យប់ ថ្ងៃទី១៥ ខែកញ្ញ ឆ្នាំ២០២១នេះ ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុនៅតូបលក់ដូរខាងលើមានមនុស្ស៣ទៅ៤នាក់ កំពុងផឹកស៊ី ស្រាប់តែជនដៃដល់ចូលទៅឡូឡាដាក់ស្ត្រីឈ្មោះ អ៊ុំ ដានី ថា ម្តេចនាងឯងហ៊ានក្បត់ចិត្តអញ? ខណៈនាងកំពុងអង្គុយជាមួយបុរសឈ្មោះដោយ សារ៉េត អាយុ៣៤ឆ្នាំ និង ឈ្មោះ សំ រ៉ា ។

សមត្ថកិច្ចបានបន្តថា ពេលនោះជនដៃដល់បានយកកាំបិតចាក់ទៅលើឈ្មោះ ដោយ សារ៉េត ឱ្យស្លាប់ភា្លមៗ និង ចាក់ស្រ្តី អ៊ុំ ដានី ឱ្យរបួសធ្ងន់ ព្រមទាំងឈ្មោះ សំ រ៉ា របួសស្រាល ។

បន្ទាប់ពីចាក់មនុស្សឱ្យស្លាប់ និងរបួសរួចមក ជនដៃដល់បានអារកប៉ុនប៉ងសម្លាប់ខ្លួនឯង តែត្រូវអ្នកភូមិនាំគ្នាឃាត់ទាន់ទើបបណ្តាលឲ្យជនសង្ស័យរងរបួសធ្ងន់ផងដែរ និង បានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ ជាមួយជនរងគ្រោះចំនួន០២នាក់ទៀត ។

ប្រភពពីអ្នកស្គាល់បានខ្សឹបប្រាប់ អាចមកពីករណីស្នេហាត្រីកោណ ប៉ុន្តែសាច់ញាតិបានបដិសេធជារឿងមិនពិត ដោយអះអាងថា ស្រ្តីរងគ្រោះមានប្តីនិងកូនប្រុសស្រី៣នាក់រស់នៅសព្វថ្ងៃ ។

បច្ចុប្បន្នសមត្ថកិច្ចយកជនសង្ស័យទៅសង្គ្រោះនិងព្យាបាល រងចាំធ្វើកំណត់ហេតុកសាងសំណុំរឿងចាត់ការតាមនីវិធី រីឯសពស្ត្រីរងគ្រោះប្រគល់ជនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

Post a Comment

0 Comments