គេហទំព័រ មួយរៀល

ទាល់តែលោកអធិការក្រុងចុះចាប់អ្នកកន្ទុយលេខវៀតណាមដោយផ្ទាល់ទើបបានសម្រេច




ខេត្តបាត់ដំបង៖  នៅម៉ោង១៤នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងជំនាញនគរបាលក្រុងបាត់ដំបង ក្រោមការដឹកនាំផ្ទាល់ពីលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនអ្នកកត់កន្ទុយលេខវៀតណាមមួយនាក់ នៅចំណុចផ្សារបន្លែ ភូពុយ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រតិបត្តិការបង្ក្រាបនេះ អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង បានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនអ្នកកត់កន្ទុយលេខវៀតណាមមួយនាក់ ជាមនុស្សស្រី មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។

សមត្ថកិច្ចដកហូតបានប្រាក់ចំនួន៦០ម៉ឺនរៀល, ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារៈកត់កន្ទុយលេខមួយចំនួនទៀត ។

ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕

Post a Comment

0 Comments