គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់កម្លាំងនគរបាលចុះផ្សព្វផ្សាយផ្អាកការធ្វើដំណើរក្នុងលំហរសមុទ្រ



ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់កម្លាំងនគរបាលទេចរណ៍ នគរបាលចរាចរផ្លូវទឹក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ចុះផ្សព្វផ្សាយការណែនាំរបស់ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទៅដល់អ្នកធ្វើដំណើរតាមផ្លូវទឹកទាំងអស់ សូមផ្អាកការធ្វើដំណើរតាមផ្លូវទូក ការណូត ចូលទៅក្នុងលំហរសមុទ្រ ផ្អាកការចេញទៅប្រកបរបរប្រជាការនេសាទនិងធ្វើការជម្រាបជូន ដំណឹងដល់ក្រុមគ្រួសារជាអ្នកនៅលើកគោក ឲ្យរកមធ្យោបាយ ដើម្បីផ្តល់ព័ត៌មានដល់ប្រជានេសាទរបស់យើងដែលម៉ោងនេះ ពេលនេះ គាត់នៅក្នុងលំហរសមុទ្រធ្វើការនេសាទ ឲ្យប្រញាប់ប្រញាល់ប្រើប្រាស់មធ្យោបាយរបស់គាត់ ធ្វើដំណើរទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព ដើម្បីជៀសផុតអំពីការបង្កគ្រោះថ្នាក់ដោយខ្យល់រលកសមុទ្រធំៗ 


លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជានេសាទ ទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីជាសផុតពីឧបទ្ទវហេតុផ្សេងៗ ប្រសិនបើមានហេតុការណ៏ណាមួយកើតឡើង សូមទូរស័ព្ទជាបន្ទាន់មកHotline ទាន់ហេតុការណ៏ រួមមាន:


-ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ 097 778 0008

-អធិការដ្ឋាននគរបាលកោះរ៉ុង 011 200 331 016 436 696

-ការិយាល័នគរបាលចរាចរណ៏ផ្លូវទឹក 081 500 619

-ការិយាល័យនគរបាលទេសចរណ៏ 081 500 614 

Post a Comment

0 Comments