អាផៃអាកាអាវីសង្ស័យស្លាប់ដោយសារស្រាក្រឡុកខុសក្បួន




ភ្នំពេញ៖
 នារី៣នាក់បានស្លាប់ជាបន្តបន្ទាប់ ដោយម្នាក់ស្លាប់នៅពេលទៅស្រុកកំណើត និង នារី២នាក់ទៀតដេកស្លាប់ក្នុងបន្ទប់ជួលទល់មុខផ្សារទំនើបអ៉ីអន១ នៅចំណុចផ្ទះជួលលេខ២៦ ផ្លូវសុធារស ក្រុម៤៤ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ 


យោងតាមមិត្តភ័ក្រនារីទាំងបីនាក់ដែលបានស្លាប់ជាបន្តបន្ទាប់បានប្រាប់ដំណើររឿងរ៉ាវឲ្យដឹងថា ដោយនារីរងគ្រោះទី១មានឈ្មោះថា អាផៃ ដែលបានស្លាប់នៅស្រុកកំណើតបានផ្តាំឲ្យមកមិត្តឲ្យមកមើលនារីរងគ្រោះទាំង២នាក់មានឈ្មោះអាកានិងអាវី ដែលស្លាប់ក្នុងបន្ទប់ជួលនៅកន្លែងកើតហេតុផង និង មិត្តភ័ក្រដោយយោងការផុសរូបក្នុងបណ្តាញសង្គមទំនាក់ទំនងហ្វេសបុកជាស្តូរី(Facebook Story) នៅថ្ងទី៣១ ខែសីហា ឆ្នាំ២០២១ នារីរងគ្រោះទាំង៣នាក់ បានផឹកស្រាក្រឡុកលាយជាមួយភេសជ្ជៈជាគ្រឿងកំប៉ុង 


ប្រភពបន្តថា អាផៃ មុននិងស្លាប់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ មានអាការៈមិនស្រួលខ្លួនក៏ទៅផ្ទះនៅស្រុកកំណើតត្រើយម្ខាង និងទៅរកទិញថ្នាំ រួចបានផ្តាំមកប្រភពជាមិត្តភ័ក្រឲ្យទៅជួយមើលអាកានិងអាវីឲ្យទៅពិនិត្យនៅមន្ទីរពេទ្យផង  លុះមកដល់ថ្ងៃកើតហេតុរំលងមួយថ្ងៃដោយទទួលបានដំណឹងថា អាផៃ បានស្លាប់បាត់ជីវិត ទើបប្រភពនារីជាមិត្តភ័ក្រមកមើលនារី២នាក់ទៀត និងហៅម្ចាស់បន្ទប់ជួលចាក់សោរទម្លុះចូលទើបនារីរងគ្រោះស្លាប់ដោយម្នាក់បែកពពុះមាត់និងម្នាក់ស្លាប់ធម្មតា ទើបបង្ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុខាងលើ 


បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត និង ពិនិត្យកោសល្យវិច័យលើករណីនារីរងគ្រោះ២នាក់ដែលស្លាប់ក្នុងបន្ទប់ជួល តើបណ្តាលមកពីមូលហេតុអ្វី






Post a Comment

0 Comments