គេហទំព័រ មួយរៀល

ស្គាល់អត្តសញ្ញាណយុវតីស្រស់ស្អាតទាំង៣នាក់សង្ស័យស្លាប់ដោយសារពុលស្រា



ព័ត៌មានបឋម៖ សង្ស័យពុលស្រាស្លាប់យុវតី២នាក់នៅក្នុងបន្ទប់ម្នាក់ទៀតស្លាប់នៅស្រុកខ្សាច់កណ្តាល នៅវេលាម៉ោង១រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មានករណីមានករណីភ្ញាក់ផ្អើលមួយដែលយុវតីចំនួនពីររូប បានដេកស្លាប់នៅក្នុងបន្ទប់ជួលជាន់ទីបី រីឯម្នាក់ទៀតស្លាប់ពេលទៅដល់ផ្ទះនៅឯស្រុកល្វាឯម ក្រោយផឹកស៊ីជាមួយគ្នាកាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះសង្ស័យពុលស្រា 


សពឈ្មោះ៖  Zeîî Pēÿ Líí Káá Vy Love ជាយុវតីទាំង៣នាក់ទី១ . ស្រីផៃ អាយុ ១៧ឆ្នាំ កូនជាងសាឡន ស្លាប់នៅស្រុកកំណើតឯស្រុកខ្សាច់កណ្តាល ទី២ ស្រីកា អាយុ១៨ ឆ្នាំ កូនជាងសាឡន ទី៣ ស្រីវី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកហាង ទាំង២នាក់ស្លាប់ក្នុងបន្ទប់ជួលទល់មុខផ្សារទំនើបអ៉ីអន១ជាន់ទី៣ ផ្ទះលេខ២៧ តាមផ្លូវសុធារស ក្រុម៤៤ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ 


តាមការបញ្ជាក់របស់គ្រូពេទ្យក្រោយការពិនិត្យ គឺជាករណី ផឹកស្រាថ្នាំ​ លាយជាមួយគ្រឿងកំប៉ុង លេីសកំរិត​ (​ កំរិតមេតាណុលខ្ពស់ធ្វេីអោយគាំងបេះដូង​ )​ មួយយួរ១២ដប គ្នា៣នាក់​ ផឹកអស់១១ដបសល់មួយដប 


បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ ទៅលើទីតាំងកើតហេតុ ដើម្បីរកច្បាស់លាស់ថា តើជនរងគ្រោះស្លាប់ដោយសារអ្វីឲ្យពិតប្រាកដ


Post a Comment

0 Comments