គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ប្រទេសឡាវកំពុងប្រឹងប្រែងអភិវឌ្ឍបួនគម្រោងនៃការតភ្ជាប់ផ្លូវដឹកជញ្ជូន



បរទេស៖ ភាពប្រឹងប្រែងរបស់ក្រុមហ៊ុនឡាវ PTLH រយ:ពេលជាង១៥ឆ្នាំ ដែលគ្រោងនឹងគ្រប់គ្រងកំពង់ផែសមុទ្រ​ Vung Ang​ នៅខេត្តហាតិញ​ ប្រទេសវៀតណាមទាំងស្រុងក្នុងខែវិច្ជការខាងមុខនេះ​ ដែលជាកំពង់ផែកៀកនឹងប្រទេសឡាវបំផុត។ 


តំបន់សេដ្ឋកិច្ចកំពង់ផែនេះមានផ្ទៃដីជាង២មុឺនហិចតា ការប្រឹងប្រែងនេះនឹងប្រែប្រទេសឡាវ ដែលជាប់គាំងគ្មានសមុទ្រដែលមិនអាចនាំចេញទំនិញទៅកាន់ពិភពខាងក្រៅបានដោយផ្ទាល់ ពីប្រទេសដែលគ្មានសមុទ្រដែលមានច្រកតភ្ជាប់ពីដីគោកឡាវទៅកាន់កំពង់ផែសមុទ្រយ៉ាងងាយទៅកាន់ប្រទេសនៅក្នុងតំបន់។ 


គម្រោងបួនទៀតដែលក្រុមហ៊ុនមួយនេះ​ និង​ រដ្ឋាភិបាលឡាវកំពុងធ្វេីមានដូចជា​ គម្រោងផ្លូវរថភ្លេីងតភ្ជាប់ពីវៀងចន្ទន៍ទៅកាន់កំពង់ផែសមុទ្រ​ គម្រោង​ Logistics Park នៅវៀងចន្ទន៍​ និង​ រោងចក្រធ្យូងថ្ម២ពាន់មេហ្គាវ៉ាត់ផងដែរ។ 


នៅពេលគម្រោងនេះជោគជ័យ​ ប្រទេសឡាវនឹងទាក់ទាញវិនិយោគដេីម្បីផលិតកម្មនៅក្នុងប្រទេសឡាវ​ និង​ ប្តូរទៅជាប្រទេសនាំចេញម្តង​ ហេីយកំពង់ផែនៅ Vunh Ang នឹងតភ្ជាប់ផ្ទាល់ទៅកាន់ប្រទេស​ ចិន​ ជប៉ុន​ កូរ៉េខាងត្បូង ហ្វីលីពីន​ រុស្ស៊ី​ និង​ ឥណ្ឌូណេស៊ី​ 

Post a Comment

0 Comments