ម្នាក់ស្លាប់និងមួយនាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបែនដឹកដី



រាជធានីភ្នំពេញ៖ ឡានបែនដឹកខ្សាច់មួយគឿងបានបត់ពេលកំពុងបើកបរ ត្រូវម៉ូតូបើកស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងក៏ដួលបោកក្បាលស្លាប់ម្នាក់របួសធ្ងន់ម្នាក់ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ មុខវត្តព្រះច័ន្ទរង្សី ភូមិព្រៃធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា ឡានបែនម៉ាកនីសាន់ ពាក់ផ្លាកលេខចង្កូតស្ដាំ TK-0614 ពេលកំពុងបើកបរបានបត់ឆ្លងផ្លូវត្រូវម៉ូតូម៉ាកឌ្រីមសង់ពាក់ផ្លាកលេខ ភ្នំពេញ 1AV-7131 បើកលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ។

ជនរងគ្រោះម្នាក់ អាយុប្រហែល១៩ឆ្នាំ មុខរបរ ជាកម្មករសំណង់ក្រុមហ៊ុនជីប ម៉ុង ចេញពីភ្នំពេញ ទៅស្រុកកំណើត នៅឯខេត្តព្រៃវែង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់តាមផ្លូវ រីឯម្នាក់ទៀតមិនទាន់អត្តសញ្ញាណនៅឡើយ ពីព្រោះរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ តៃកុងឡានបានបើករត់គេច តែត្រូវសមត្ថកិច្ច និង ពលរដ្ឋដេញចាប់ឃាត់បាន នាំយកមកកសាងសំណុំ បញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

Post a Comment

0 Comments