គេហទំព័រ មួយរៀល

លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវចូលរួមចំណែកជាវិភាគទានសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩



ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបានចូលរួមចំណែកជាវិភាគទាន នូវថវិកាចំនួន ៥០.០០០ដុល្លា (ហាសិបពាន់ដុល្លាអាមេរិក)ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិតស្រាលបានចំនួន ៣៥៦ គ្រែ​ (គ្រែ០១ជាន់​) ឬអាចបានចំនួន ​៧១២ គ្រែ ​ប្រសិនប្រើគ្រែ០២ជាន់៕

Post a Comment

0 Comments