គេហទំព័រ មួយរៀល

គណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តចុះពិនិត្យ ខារ៉ាអូខេ (KTV) ចំនួន ០៤ ទីតាំង ពិនិត្យឃើញថាបានគោរពត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល





គណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តចុះពិនិត្យ ខារ៉ាអូខេ (KTV) ចំនួន ០៤ ទីតាំង ពិនិត្យឃើញថាបានគោរពត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល 

នាយប់ថ្ងៃសុក្រ ៣ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង៣០នាទី  គណៈបញ្ជាឯកភាពរដ្ឋបាល ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាង ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ។


ដោយមានការចូលរួមពី   លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ , ការិយាល័យលេខាធិការក្រុមប្រឹក្សាខណ្ឌ ,  ការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ និង កម្លាំងសណ្ដាប់ធ្នាប់ បានចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេ(KTV) ចំនួន ០៤ ទីតាំង មានដូចតទៅ ៖ 


១/ ០២ ទីតាំង រួមមាន ៖  KTV រីករាយ , KTV អេវើរីដេ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក។ 

២/ ០១ ទីតាំង គឺ ៖  KTV រីករាយ II  ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦។  

៣/ និង ០១ ទីតាំងទៀត គឺ ៖  KTV រីករាយ III  ស្ថិតនៅក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ 


ជាលទ្ធផល ទីតាំងខារ៉ាអូខេទាំង ០៤ ខាងលើ បានបើកដំណើរការជាធម្មតា ដោយបានប្រែក្លាយជាភោជនីយដ្ឋាន និងបានគោរពតាម ការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩៕

Post a Comment

0 Comments