អធិការស្រុកស្ទឹងហាវធ្វើការច្រានចោលព័ត៍មានផ្សាយរបស់ផេក KPS Breakingnews


ខេត្តព្រះសីហនុ ៖ ថ្ងៃអង្គារ ១៥ កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី04 ខែសីហា ឆ្នាំ2020 លោកវរសេនីយ៍ឯក រស់ កី អធិការនគបាលស្រុកស្ទឹងហាវបានធ្វើការច្រានចោលនូវការផ្សាយមិនពិតចេតនាបំពុលរបស់ផេកមួយឈ្មោះថា KPS Breakingnews ដែលផ្សាយថ្មីៗនេះ ទាំងស្រុងថា ៖

ខ្ញុំបាទ វរសេនីយ៍ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ សូមបដិសេធខ្លឹមសាររបស់ម្ចាស់ផេក ឈ្មោះ KPS BreakingNew បានបង្ហោះ លើបណ្ដាញFacebook ថា(ប្រជាពលរដ្ឋមានការ ព្រួយបារម្ភយ៉ាងខ្លាំង ដោយគេសង្កេតឃើញថា បច្ចុប្បន្នគ្រឿងញៀនកំពុងតែជ្រៀតចូលមកដល់ស្រុកស្ទឹងហាវ ហើយសមត្ថកិច្ចនៅទីនោះគ្មានចំណាត់ការណ៍អ្វីសោះ)។
នេះមិនមែនជាកា

រពិតទេព្រោះបច្ចុប្បន្ននេះកំលាំងសមត្ថកិច្ចយើងកំពុងតែដុតដៃដុតជើងខ្លាំងណាស់ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវយើងខ្ញុំណាស់។


ដោយយោងតាមការជាក់ស្ដែង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០ នាទីកម្លាំងជំនាញនៃអធិការស្រុកស្ទឹងហាវ បានសហការណ៍ និងកម្លាំងកងរាជអាវុធហត្ថស្រុក បានធ្វើការចុះបង្ក្រាប បទល្មើសគ្រឿងញៀនមួយកន្លែងដែលនៅមុខផ្ទះជំនោរសមុទ្រ ដែលស្ថិតនៅចំណុចភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


ដោយចាប់បានជនសង្ស័យចំនួន២ នាក់
១/ ឈ្មោះ ផាន់ ស៊ុនហេង ហៅក្រៅ អាវែងភេទប្រុស អាយុ ៣២ឆ្នាំ
២/ ឈ្មោះ ហាក់ ចម ហៅក្រៅ ស្រីណែត
ហើយក៏ធ្វើការឆែកឆេរ រកឃើញម្សៅក្រាមសថ្លាដែលសង្យ័យថាជាសារធាតុញៀនចំនួន២ កញ្ចប់តូច។ ដូច្នេះក្នុងនាមសមត្ថកិច្ច នគរបាលស្រុកស្ទឹងហាវ សូមជំទាស់ជាដាច់ខាតនៅការបង្ហោះ ពីរម្ចាស់ផេក ឈ្មោះ kPS BreakingNew ដែលបានបង្ហោះដូចខ្លឹមសារខាងលើ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រលំឲ្យសោះ៕



Post a Comment

0 Comments