គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបជាក់ស្តែង ករណី ឆបោក (លក់វត្ថុស័ក្តិសិទ្ធិគោបា)

 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ​ ដឹកនាំ​ដោយលោក​វរសេនីយ៍ឯក  ខេង​ ម៉េងឈាង​ នាយការិយាល័យព្រមហ្មទណ្ឌកំរិតស្រាល​ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបជាក់ស្តែង ករណី ឆបោក (លក់វត្ថុស័ក្តិសិទ្ធិគោបា)  ត្រង់ចំណុច​ភូមិត្រពាំងជ្រៃ​ ឃុំក្រាំងដីវ៉ាយ​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បានឃាត់ខ្លួនជនសង្ស័យ០១នាក់​ ឈ្មោះ​ រិន​ សុភ័ក្រ្ត​ ហៅ​ រិន​ សារ៉េត​ (រ៉ា)​ ពាក់ព័ន្ធករណី​ ឆបោក​ (លក់វត្ថុស័ក្តិសិទ្ធិ​ គោបា)​ ដេីម្បីយកមកសាកសួរ នៅការិយាល័យជំនាញ ។


​ តាមចំលេីយ​របស់ឈ្មោះ រិន រិន សុភ័ក្ត្រ ហៅ​ រិន សារ៉េត បានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពឆបោក​យកប្រាក់ពីជនរងគ្រោះ ភេទប្រុស​ អាយុ៦២ឆ្នាំ​ ជនជាតិខ្មែរ ចំនួន ១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក)​ ប្រាកដមែន​ ។ 

☀️សំភារះដកហូត

-រថយន្ត០១គ្រឿង ម៉ាក​Lexus RX 300 ផលិតឆ្នាំ១៩៩៨​ ពណ៍ទឹកមាស​ ពាក់ស្លាកលេខ កំពង់ចាម 2C-2324។ 

-ទូរស័ព្ទ០៣គ្រឿង​ ​ 

១-ម៉ាកណូគៀ​ ចុចពិលពណ៌ខ្មៅ​ ប្រេីប្រាស់ស៉ីមលេខ០៩៧​ ២៣៧​ ៨២៩៤​

២-​ម៉ាក​SAMSUNG NOTE9 ពណ៌ព្រីងទំ​ ប្រេីប្រាស់ស៉ីមកាតលេខ​ ០៧១​ ៨៧៥​ ៧៨៧៨​ 

៣-ម៉ាកSAMSUNG ពណ៌ស​ ប្រេីប្រាស់ស៉ីមលេខ​ ០៣១​ ៤៨៨៨​ ១៧១​។ 

-លោហៈធាតុ​ ពណ៌ខ្មៅ​ (រូបកូនគោ)​ ដាក់ក្នុងប្រអប់ពណ៌ខ្មៅចំនួន០១។ 

-គាថា​ រុំស្កុតចំនួន០១។ 

-ប្រេងសម្រាប់លាបវត្ថុ(កូនគោពណ៌ខ្មៅ)។ 

-ក្រណាត់ស។ 

-ឈេីគូសមួយចំនួនធំ។ 

-គាថា​ ស្លឹករឹត​ ចំនួន០១។ 

-ឯកសារពាក់ព័ន្ធ​ នឹងការទិញលក់វត្ថុបុរាណមួយចំនួន។ 

     បច្ចុប្បន្ន ជនជងស្ស័យខាងលើ ការិយាល័យជំនាញ បានសាកសួរ និងក៏សាងសំណុំរឿង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។


     គួររំលឹកដែលថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ព្រំ សារឿន នាយការិយាល័យអនុវត្តដីកា បានធ្វើការឃាត់ខ្លួនឈ្មោះ សៀវ សុខនឿន ភេទប្រុស អាយុ៤១ឆ្នាំ តាមបណ្តឹងរបស់ជនរងគ្រោះចំនួន ០៥នាក់ ក្នុងករណី ឆបោកប្រាក់ចំនួន ១៥៩,៥០០$ (ដប់ប្រាំម៉ឺនប្រាំបួនពាន់ប្រាំរយដុល្លារអាមេរិក)  (ឆបោកលក់សំរិទ្ធិគោបា) ។ 


       ក្រោយពីធ្វើការសាកសួរ ឈ្មោះ ស៊ីវ សុខនឿន បានសារភាពថា ខ្លួនរួមជាមួយបក្ខពួកឈ្មោះ រិន សុភ័ក្ត្រ ហៅ រិន សារ៉េត ពិតជាបានប្រព្រឹត្តករណី ឆបោកប្រាក់ ពីជនរងគ្រោះទាំង០៥នាក់ខាងលើប្រាកដមែន 

    សម្ភារ:ដកហូតរួមមាន:

    ១.ក្រឡពណ៌ក្រហមចំនួន ០២ ,ខ្សែកអំបោះ ចំនួន០២ខ្សែ

   ២.ទូរដែកចំនួន ០១ , ក្រឡទឹកចំនួន ០១ ,អំបោះឆៅចំនួន១ដុំ ។


      ក្រោយពីការសួរនាំឈ្មោះ ស៊ីវ សុខនឿន រួច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យឈ្មោះ ស៊ីវ សុខនឿន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់មកនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ស៊ីវ ស៊ីនឿន នៅពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ (ម១) ។          

     

              លុះដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលដីកាចាត់ឲ្យស៊ើបសួរជំនួសលេខ ៤៤១ ព្រទ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់លោក ស៊ លីនណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឲ្យរកសាវតាជាតិរបស់ឈ្មោះ រិន សារ៉េត ហៅ រិន សុភ័ក្ត្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ។







Post a Comment

0 Comments