គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបង្ក្រាប ល្បែងស៉ីសងខុសច្បាប់ (ចាក់អាប៉ោង) ទាំងយប់

ភ្នំពេញ៖ លោក  ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះបង្ក្រាបជាក់ស្ដែង ល្បែងស៉ីសងខុសច្បាប់ ប្រភេទភ្នាល់ប្រាក់ (ចាក់អាប៉ោង) ដែលបានបង្កប់ខ្លួនក្នុង ក្លឹបបាល់ទះ យីហោ "អាយឡេន" នាវេលាម៉ោង ២០ និង០០ នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅដីឡូដ៏លេខ០១ ក្រុមទី២ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

មន្រ្តីជំនាញបានអោយដឹងថា នៅមិនឈានដល់ការចុះបង្ក្រាប់កម្លាំងជំនាញបានស៉ើបអង្កេត យ៉ាងច្បាស់លាស់ដោយដឹងថាលេងតែពេលរសៀលនិងយប់ ដូច្នេះ កម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ ជាក់ស្ដែង ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៤ នាក់ ជាអ្នកលេងភ្នាល់(ចាក់អាប៉ោង) និងដកហូតសម្ភារៈល្មើសមួយចំនួនទៀត ជាវត្ថុតាង។ ដោយឡែក ជនសង្ស័យ ជាអ្នកលេងមួយចំនួនទៀត បានរត់គេចខ្លួន ភ្លាមៗ។ 

បច្ចុប្បន្ននេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំខ្លួន ជនសង្ស័យ និងវត្ថុ យកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវដើម្បីចាត់ការតាមនីតិវីធី៕






Post a Comment

0 Comments