ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងនៅក្នុងផ្សារទំនើបស៊ីធីម៉ល ស្ថិតនៅផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាកន្លែងមានឧបករណ៍លេងទំនើបៗដូចជាហ្គេមបាញ់ត្រី និង ម៉ាស៊ីនស្លុត បន្តបើកលែងយ៉ាង រលូនដោយមិនមានចំណាត់ការសោះ ទោះជាមានសេចក្តីរាយការណ៍ជូនលោកអភិបាលនិងលោកអធិការជ្រាបជាព័ត៌មានក៏ដោយ ។
ល្បែងស៊ីសងដែលមានសុទ្ធតែស្លុតម៉ាស៊ីនជាច្រើនគ្រឿង និងទូហ្គេមបាញ់ត្រីប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែង ប្រមូលផ្តុំលេងកំសាន្តមិនខ្លាចការឆ្លងជំងឺដែលក្រសួងសុខាភិបាលបានកំពុងផ្សព្វផ្សាយអំពីវិធានការបង្កការនិងទប់ស្កាត់ការពារ ការរីករាលដាលនៃជំងឺឆ្លងនេះ ។
0 Comments