ភ្នំពេញ៖កម្មការិនីម្នាក់ ត្រូវបានឃាតករយកកូនកាំបិតចាក់សម្លាប់ទាំងព្រឹកព្រលឹម ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះ នៅចំណុចផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ច អះអាងជាបឋម ថា កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយនៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និង មានកូនកាំបិតចុងស្រួចនៅជិតនោះ ។
ទោះបីយ៉ាងណា សមត្ថកិច្ចមិនទាន់សន្និដ្ឋានបានទេ ថា នេះជាករណីឃាតកម្ម ដោយសារគំនុំ ឬក៏ជាការឆក់ ប្លន់ មិនបានសម្រេចនោះទេ ។
ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ចនឹងតាមចាប់ខ្លួនឃាតករ បាន នាពេលឆាប់ៗខាងមុខនេះ ៕
0 Comments