គេហទំព័រ មួយរៀល

បុរសដែលចាក់នារីម្នាក់ស្លាប់ទាំងកណ្ដាលផ្លូវ​ បានរត់​ ទៅចង់កសម្លាប់ខ្លួនហេីយ​ មូលហេតុគឺដណ្ដឹងខាងស្រីអត់បាន​ ទេីបចាក់សម្លាប់បែបនេះ









ភ្នំពេញ!   មុននេះបន្តិច​ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវឃាតករចាប់សម្លាប់ បណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនដឹងថាប្លន់​ រឺក៍រឿងអ្វីទេ​  បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទី​ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ទីតាំងនៅម្តុំតំបន់សេដ្ឋកិច្ចពិសេសកំបូលភ្នំពេញ។


នារីរងគ្រោះ មានឈ្មោះយឺន ស្រីនី ។ នាងជិះម៉ូតូម៉ាកហុងដាហ្ស៊ូមមើរ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាក់លេខ ភ្នំពេញ 1DP- 0547។


តែអ្វីដែលគួរឲភ្ញាក់ផ្អេីលនោះ​ គឺបុរសដែលបានចាក់នារីម្នាក់​ ស្លាប់កណ្ដាលផ្លូវនោះ​ បានរត់ទៅចងក.សម្លាប់ខ្លួនភ្លាមៗ​ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ​ សង្កាត់កំបូល​ ខណ្ឌកំបូល​ នាវេលា​ប្រមាណម៉ោង១០:៣០​ នាទី​ ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២០។ 


នៅពេលនេះមិនទាន់អាចកំណត់​ នៅអត្តសញ្ញាណឃាតករនៅ​ទ្បេីយទេ​ ហេីយមូលហេតុឈានទៅដល់ការចាក់សម្លាប់​ ហេីយ​រត់មកចង់កបែបនេះ​ តាមមិត្តភ័ក្កនារីរងគ្រោះ​ បានបង្ហេីបថា​ បុរសជាឃាតករ​ បានចូលស្ដីដណ្ដឹងជាច្រេីនដង​ តែខាងស្រីគេមិនព្រម​ ទេីបចាក់សម្លាប់បែបនេះទៅ។ 


សាកសពបុរសជាឃាតករសមត្ថកិច្ចកំពុង​ ធ្វេីកោសល្យវិច្ឆ័យ្យ​ ព្រមទាំងធ្វេីកំណត់ហេតុ​ ដេីម្បីបញ្ជាក់ជូនអ្នកសារព័ត៍មាន​ នាពេលបន្តិចទៀត។

Post a Comment

0 Comments