គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ដាច់កន្ត្រកជណ្តើរយន្តពីលើអាគារខ្ពស់កំពុងសាងសង់ បណ្ដាលមកអោយ បុរសស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់












ភ្នំពេញ៖បុរស ២នាក់ដែលជិះកន្ត្រកជណ្តើរយន្តនៅក្នុងការដ្ឋានអាគារកំពុងសាងសង់អតីតៈហាងម្ហូបចិនតាយតាយបណ្ដាលឲ្យដាច់កន្ត្រក ធ្លាក់ពីជាន់ទី៧ ស្លាប់ម្នាក់និងរបួសធ្ងន់ ម្នាក់ បញជូនទៅមន្ទីរពេទ្យភ្លាមៗ។


ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២០ខែសីហា ឆ្នាំ២០២០ នៅទីតាំងតាមបណ្ដោយមហាវិថីព្រះមុនីវង្សកែងផ្លូវលេខ២០០ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះពីរនាក់ដែលម្នាក់ស្លាប់និងម្នាក់របួសធ្ងន់នោះទី១ឈ្មោះ វេហា ហៅម៉ៅ ភេទប្រុស អាយុ ១៩ឆ្នាំ (ស្លាប់)អស័យដ្ឋាន នៅភូមិ ព្រៃស្វាយ សង្កាត់ ពន់សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី២ឈ្មោះ រ៉ូភេទប្រុស អាយុ ១៩ឆ្នាំ (របួសធ្ងន់អស័យដ្ឋាន ភូមិ ព្រៃស្វាយ សង្កាត់ ពង្សសាំង ខណ្ឌព្រែកព្នៅ។ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែកសពត្រូវបានកម្លាំងជំនាញបង្កើតគណៈកម្មការចំរុះធ្វើការពិនិត្យធ្វើកោសល្យវិច័យ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋជិតខាងបានឱ្យដឹងថានៅវេលាកើតហេតុគេនាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីគេឮសំឡេងលាន់សូរខ្លាំងចេញពីក្នុងការដ្ឋានសំណង់កំពុងសាងសង់ដែលមានកម្ពស់ជាង ១១ជាន់ដែលភ្លាមៗនោះដែរក៏ឮសូរសម្រែកថាជួយផងៗទើបគេនាំគ្នារត់ចូលទៅមើលទើបដឹងថាមានមនុស្សធ្លាក់នៅក្នុងជណ្ដើរយន្តពីជាន់ទី៧បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។


ប្រភពព័ត៌មានបានបន្តទៀតថាបន្ទាប់ពីមានហេតុការណ៍នោះកើតឡើងភ្លាមៗអាជ្ញាធរមូលដ្ឋាន ជាពិសេស លោក សុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញគេឃើញវត្តមានរូបលោកបានចុះមកដល់ទីតាំងកើតហេតុចាត់ចែងឲ្យមន្ត្រីជំនាញធ្វើរបាយការណ៍ហៅមេការសំណង់រួមទាំងម្ចាស់ការដ្ឋានដើម្បីធ្វើកំណត់ហេតុនិងផ្អាកការសាងសង់ជាបណ្ដោះអាសន្នផងដែរ៕

Post a Comment

0 Comments