គេហទំព័រ មួយរៀល

គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយខ្លួនឯង

ស្រុកកំពង់សិលា៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយខ្លួនឯង ដោយរថយន្តដឹកបន្លែ ០១គ្រឿងធ្លាក់ផ្លូវបុកប៉ះដើមឈើបណ្តាលអោយស្លាប់ស្ត្រីម្នាក់និងរបួសធ្ងន់ម្នាក់…
រថយន្តខាងលើមានម៉ាក Ssangyong ពណ៌ ទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ2I -1209 (ទិសដៅពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុបើកបរដោយឈ្មោះ ហែម សាវឿន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៏តេជោ ស្រុកឈូកខេត្តកំពត មានអ្នករួមដំណើរចំនួន ០១នាក់ឈ្មោះ ហែម ស្រីហុង ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅដូចគ្នា (ប្អូនស្រីបង្កើតជាអ្នកបើកបរ) លុះមកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ផ្លូវមកខាងស្តាំបុក​ដើមឈើនៅចញ្ចើមផ្លូវតែម្តង នៅវេលាម៉ោងជាង០២ទាបភ្លឺ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ ចន្លោះគីឡូម៉ែត្រ ១១៧-១១៨ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
នុងករណីគ្រោះថ្នាក់ខាងលេីនេះបណ្តាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ស្រី ឈ្មោះហែម ស្រីហុង និងរងរបួសមនុស្សចំនួន១នាក់ ឈ្មោះ ហែម សាវឿន អ្នកបើកបររថយន្ត រងរបួស ធ្ងន់ (របួសជើង)បានបញ្ជូនទៅមន្ទីពេទ្យ ។
បច្ចុប្បន្ន រងចាំសាច់ញាតិសពយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្ត ០១គ្រឿង បានយកមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕


Post a Comment

0 Comments