គេហទំព័រ មួយរៀល

កំពុងបេីកម៉ាសុីនច្រូតស្រូវ​ស្រាប់តែជាន់មុីនតោន​បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ មា​នករណីបុរសម្នាក់កំពុងបើកម៉ាសុីនច្រូតស្រូវស្រូវ​ នៅស្រែប៉ះចំម៉ីនតោនបណ្តាលឲ្យផ្ទុះខ្ទេចអស់កង់ច្រវ៉ាក់​ និងអ្នកបើកម៉ាសីនច្រូតរបួសធ្ងន់ដាច់ដៃម្ខាងនៅវេលាម៉ោង៣ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច វាលស្រែ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។

នេះបេីតាមការអះអាង​ លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ​ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនរងមានគ្រោះឈ្មោះ ជ្រុន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ​ រស់នៅភូមិរកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង ។

លោកជា ពិសីបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា​ នៅមុនពេលកើតហេតុនោះជនរងគ្រោះបានបើកម៉ាសុីនច្រូ​វនៅឯ ស្រែត្រង់ចំណុចឆ្ងាយពីភូមិចំងាយប្រហែល៨០០ម៉ែត្រ​ ខណះកំពុងច្រូតស្រូវ​ ស្រាប់តែ​បើកជាន់លើម៉ីនតោនបណ្តាលឲ្យផ្ទុះតែម្តង​ ធ្វើឲ្យជនរងគ្រោះ​ របួសដាច់ដៃស្តាំត្រឹមដើមដៃ​ ចំណែកម៉ាសុីនច្រូតបានដាច់ច្រវ៉ាក់ខ្ទេច ។

ក្រោយកើតហេតជនរងគ្រោះ​ ត្រូវបានគេជួយដឹកយកទៅមន្ទីរពេទ្យនៅស្រុកថៃ​ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។​ ចំណែកម៉ាស៊ីនច្រូតស្រូវម៉ាកគូបូតា សមត្ថកិច្ចឲ្យម្ចាស់ រក្សាទុកនៅកន្លែងកើតហេតុ​ ៕





Post a Comment

0 Comments