គេហទំព័រ មួយរៀល

លោកតាអណ្តើកប្រាក់លក់វត្ថុយកថវិកាទិញសំភារៈសិក្សាចែកសិស្សានុសិស្សចំនួន១៧០នាក់

លោកតាអណ្តើកប្រាក់លក់វត្ថុស័ក្តិសិទ្ធិនិងមេរៀននៃសេចក្តីជំនឿព្រហ្មញសាសនានិងព្រះពុទ្ធ យកថវិកាទិញសំភារៈសិក្សាចែកសិស្សានុសិស្សចំនួន១៧០នាក់ នៅសាលាបឋមសិក្សាត្រាំខ្លា ស្ថិតនៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ។

សំភារៈសិក្សាដែលត្រូវចែកដល់សិស្សានុសិស្សរួមមានក្នុងមួយនាក់ត្រូវទទួលបាន៖ ១. សៀវភៅ១៦០ទំព័រ០២ក្បាល សរុបចំនួន៣៤០ក្បាលតម្លៃ408000រៀល ២. ក្តារខៀន០១ សរុបចំនួន១៧០ក្តារតម្លៃ340000រៀល ៣. បន្ទាត់០១ សរុបចំនួន១៧០ដើមតម្លៃ42500រៀល ៤. ប៊ិចខៀវ០២ សរុបចំនួន៣៤០ដើមតម្លៃ61200រៀល ៥. ខ្មៅដៅ០២ សរុបចំនួន៣៤០ដើមតម្លៃ47600រៀល ៦. ស៊ឺមីជ័រ០១ សរុបចំនួន១៧០ស៊ឺមីតម្លៃ93500រៀល ៧.ប្រដាប់ខួង០១ សរុបចំនួន១៧០តម្លៃ34000រៀល ៨.សៀវភៅពុម្ពថ្នាក់ទី១ដល់ទី៦ចំនួន០២ឈុតតម្លៃ400000រៀល ៩.យ័ន្តលោកតាអណ្តើកប្រាក់ម្នាក់០១ សរុបចំនួន១៧០យ័ន្ត ដើម្បីលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗ ខិតខំប្រឹងប្រែងរៀនសូត្រជាទំពាំងស្នងឫស្សីនិងចូលរួមអភិវឌ្ឍប្រទេសជាតិផងដែរ ។

បងប្អូនចង់ចូលរួមជាថវិកាអាចទំនាក់ទំនងលោកតាអណ្តើកប្រាក់តាមលេខទូរស័ព្ទ៖ Metfone 066376876 Cellcard 077376876 Smart 093376876

Facebook Page៖ https://www.facebook.com/newsilverturtle/

Youtube៖ https://www.youtube.com/channel/UCwpNWU4jouoCDxk5UvXiFoQ/videos​

(នេះជាសកម្មភាពដែលលោកតាអណ្តើកប្រាក់ចុះចែកសំភារៈសិក្សាដល់សិស្សានុសិស្សចំនួន២៥០នាក់ នៅសាលាតាពឿ សាលាអូររូង និងសាលាស្ពានថ្ម ស្ថិតនៅភូមិតាពឿ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី១៤និង១៥ ខែវិច្ឆិកា ឆ្នាំ២០១៩)៕៚
















Post a Comment

0 Comments