គេហទំព័រ មួយរៀល

សមត្ថកិច្ចចេញសេចក្តីបំភ្លឺ ករណីឃាត់ខ្លួនក្រុមក្មេងទំនើង ៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ មិនមែនជាការចាប់ខ្លួនដោយគ្មានមូលហេតុ

 សមត្ថកិច្ចចេញសេចក្តីបំភ្លឺ ករណីឃាត់ខ្លួនក្រុមក្មេងទំនើង ៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ មិនមែនជាការចាប់ខ្លួនដោយគ្មានមូលហេតុ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺច្រានចោលការផ្សព្វផ្សាយលើបណ្តាញសង្គម ដែលចោទប្រកាន់ថាសមត្ថកិច្ចស្លៀកពាក់ស៊ីវិលបានឃាត់ខ្លួនយុវជនដោយគ្មានមូលហេតុតាមទំនើងចិត្ត នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីម៉ោង ១៩:០០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដែលមានស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិល បានចុះឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងម្នាក់នៅផ្លូវលេខ៣៣៥ សង្កាត់បឹងសាឡាង និងបន្តឃាត់ខ្លួនបក្ខពួក ៥នាក់ទៀត (សរុប ៦នាក់) ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញយ៉ាងត្រឹមត្រូវ។

ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីក្រុមជនសង្ស័យមានគ្នាប្រហែល ១០នាក់ ជិះម៉ូតូ ៥គ្រឿង ប្រដាប់ដោយដាវ ១ដើម បានធ្វើសកម្មភាពដេញវាយ និងកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ ២នាក់មិនបានសម្រេច កាលពីវេលាម៉ោង ១២:៥៧នាទី រំលងអធ្រាត្រ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍នោះបានបណ្តាលឲ្យជនរងគ្រោះជិះគេចរហូតជ្រុលចង្កូតបុកបង់ថ្មដួលម៉ូតូ ហើយត្រូវក្រុមជនល្មើសព្រួតកាប់ និងវាយបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ (ម្នាក់ត្រូវចំក្បាល និងម្នាក់ទៀតបាក់ថ្គាម) កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតម៉ូតូធ្វើសកម្មភាពចំនួន ២គ្រឿង និងកំពុងសាកសួរជនសង្ស័យទាំង ៦នាក់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ព្រមទាំងបន្តស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេសសល់យកមកផ្តន្ទាទោស។

ហួសចិត្ត! អាងខ្លួនជា «កូនខ្លា» ជិះម៉ូតូប្រដាប់ដោយអាយកូម ដេញចាប់ឃាត់ខ្លួនពលរដ្ឋតាមផ្លូវទាំងកណ្ដាលយប់ ពលរដ្ឋស្នើស្នងការរាជធានីភ្នំពេញ និងប៉ុស្តិ៍បឹងសាឡាង ចាត់វិធានការច្បាប់ https://t.me/muyrealchat/85319

Muyreal Store!

📞 លេខទូរស័ព្ទ:

• 010 662269 (Smart)

• 060 662269 (Metfone)

• 061 662269 (Cellcard)

💬 Telegram ទំនាក់ទំនងផ្ទាល់: @Muyreal

🤖 Telegram Bot: @muyrealstore_botealstore_bot

ទីតាំងហាង៖ [ផ្សារសំណង់១២ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

https://www.muyreal-news.com/2026/10/honda-1on-0098-muyreal-store-010-662269.html

Post a Comment

0 Comments