គេហទំព័រ មួយរៀល

ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សមួយក្រុមនៅចំណុចភូមិបូរីកម្មករ ក្រោយប្រជាពលរដ្ឋរាយការណ៍ពីភាពមិនប្រក្រតី

 ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សមួយក្រុមនៅចំណុចភូមិបូរីកម្មករ ក្រោយប្រជាពលរដ្ឋរាយការណ៍ពីភាពមិនប្រក្រតី https://t.me/muyrealchat/85213

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានបើកកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងប្រមូលផ្តុំមិនប្រក្រតីមួយកន្លែង ដោយបានឃាត់ខ្លួនមនុស្សប្រុស-ស្រីមួយចំនួន ស្ថិតនៅតាមបណ្តោយផ្លូវលំក្នុងភូមិបូរីកម្មករ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពវីដេអូ និងការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលឈានដល់ការចុះបង្ក្រាបនេះ គេសង្កេតឃើញមានក្រុមក្មេងស្ទាវ និងមនុស្សមួយចំនួន តែងតែមកជួបជុំគ្នាអង្គុយតាមចន្លោះប្រហោងផ្ទះ និងបន្ទប់ជួល (ចំណុចជិតគ្លីនិកធ្មេញ GREEN DENTAL CLINIC) ក្នុងលក្ខណៈសង្ស័យ ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់អ្នកភូមិជុំវិញ។ ភ្លាមៗនោះ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងមានសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយប្រើប្រាស់រថយន្តល្បាត បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុជាក់ស្តែង។ ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមមនុស្សដែលប្រមូលផ្តុំនៅទីតាំងនោះ និងបាននាំខ្លួនឡើងរថយន្ត ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការបន្តតាមនីតិវិធីច្បាប់ និងធ្វើតេស្តស្វែងរកសារធាតុញៀន។ ចំណាត់ការយ៉ាងរហ័សរបស់អាជ្ញាធរខណ្ឌសែនសុខ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីលុបបំបាត់រាល់បទល្មើស និងភាពអសន្តិសុខក្នុងសហគមន៍៕


Muyreal Store!

📞 លេខទូរស័ព្ទ:

• 010 662269 (Smart)

• 060 662269 (Metfone)

• 061 662269 (Cellcard)

💬 Telegram ទំនាក់ទំនងផ្ទាល់: @Muyreal

🤖 Telegram Bot: @muyrealstore_botealstore_bot

ទីតាំងហាង៖ [ផ្សារសំណង់១២ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

https://www.muyreal-news.com/2026/10/60-phnom-penh.html

Post a Comment

0 Comments