គេហទំព័រ មួយរៀល

សង្ស័យជាករណីភ្លើងប្រច័ណ្ឌបណ្ដាលឲ្យស្លាប់ស្ត្រីជាប្រពន្ធ!

 សង្ស័យជាករណីភ្លើងប្រច័ណ្ឌបណ្ដាលឲ្យស្លាប់ស្ត្រីជាប្រពន្ធ!


កំពង់ធំ៖ ជនសង្ស័យជាប្ដីសង្ស័យប្រច័ណ្ឌប្រពន្ធទើបបណ្ដាលឲ្យមានករណីឃាតកម្មកាប់ប្រហារប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លា.ប់.ភ្លាមៗ កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រួចរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាប្ដីឈ្មោះ ពៅ ពិទូ អាយុ៤៤ឆ្នាំ ស្រុកកំណើតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានយកកាំបិតកកុក កាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉េង ឡៃហួយ អាយុ៣៣ឆ្នាំ ជាច្រើនកាំបិតបណ្តាលឲ្យស្លា..ប់..នៅនិងកន្លែងកើតហេតុ ដោយសារតែរស់នៅមិនចុះសម្រុងគ្នា។

សមត្ថកិច្ចបានពិនិត្យលើសាកសព ត្រូវចំក្បាលចំនួន៥កាំបិត ត្រូវចំដៃស្តាំ២កន្លែង ដាច់ម្រាមដៃឆ្វេងចំនួន៣ម្រាមដៃ។ ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Post a Comment

0 Comments