ម្ចាស់ផេកហ្វេសប៊ុក Muyreal (តាអណ្ដើកប្រាក់)
កម្មវត្ថុ៖ ស្នើសុំអញ្ជើញចូលរួមកិច្ចប្រជុំបំភ្លឺករណី លោកស្រី កង ហេងអង្គារពេជ្រ ស្នើសុំអន្តរាគមន៍លើ ផេកហ្វេសប៊ុករបស់លោក។
យោង៖ លិខិតស្នើសុំ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់លោកស្រី កង ហេងអង្គារពេជ្រ។
តបតាមកម្មវត្ថុ និងយោងខាងលើ សូម លោក ជ្រាបថា ក្រោយពីបានទទួលលិខិតស្នើសុំ អន្តរាគមន៍របស់ លោកស្រី កង ហេងអង្គារពេជ្រ លើផេកហ្វេសប៊ុក Muyreal (តាអណ្ដើកប្រាក់) ក្រសួងព័ត៌មាននឹងរៀបចំកិច្ចប្រជុំពិភាក្សា និងដោះស្រាយលើលិខិតស្នើសុំ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០ នាទីព្រឹក បន្ទប់ប្រជុំជាន់ទី៣ នៃអគារអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ទីស្តីការក្រសួងព័ត៌មាន ដែលដឹកនាំ ដោយ ឯកឧត្តម ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងព័ត៌មាន។

0 Comments