លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបន្តដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្លាប់ តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ...!
ភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយមានការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការយកចិត្តទុក្ខដាក់ពីសុខទុក្ខប្រជាពលរដ្ឋធ្វើដំណើរមានការកកស្ទះ នឹងគ្រោះថ្នាក់ចរាចរណ៍ផងនោះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាល ខណ្ឌមានជ័យ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ បន្តរចុះអនុវត្តវិធានការណ៍រដ្ឋបាលទៅលើការលក់ដូរ និងប្រកបអាជីវកម្ម ដែលរំលោភបំពានប៉ះពាល់លើចំណីផ្លូវសាធារណៈ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយកម្លាំងគណៈបញ្ជាការឯកភាព បានធ្វើការរុះរើចោលនូវសំណង់ផ្សេងៗ ដូចជាជញ្ជាំងបេតុង សម្ភារៈលក់ដូរ និងចាក់សាបលយចូលចំណីផ្លូវ ដកហូតយកសំភារៈទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីធ្វើការអប់រំ ណែនាំដល់ម្ចាស់ទីតាំង ឈប់បន្តលក់ដូរប៉ះពាល់លើចំណីផ្លូវសាធារណៈបន្តទៅទៀត។
សូមស្វាគមន៍វេបសាយលក់ទំនិញអនឡាញ!
ទីតាំងភ្នំពេញសំណង់១២ ចំនឹងផ្លូវបំបែកជា៤ ផ្លូវ២៦១ កែងនឹងផ្លូវ ១៩២ https://maps.app.goo.gl/sCJGotYMW3sghoFW8?g_st=ipc
ស៊ែលកាត 061 662269
មិត្តហ្វូន 060 662269
ស្មាត 010 662269
https://sites.google.com/view/kh-online-shop/home
0 Comments