Breaking News ! យន្តហោះផ្ទុកមនុស្ស ២៤២នាក់ធ្លាក់នៅឥណ្ឌា ជើងហោះហើររបស់ Air India នេះ ជាយន្តហោះប្រភេទ Boeing 787-8 Dreamliner ផ្ទុកអ្នកដំណើរខ្ទង់ ២៤២នាក់ រួមជាមួយបុគ្គលិកយន្តហោះ ១២នាក់។ ក្រុមហ៊ុនអាកាសចរណ៍ Air India បាននិយាយថា អ្នកដំណើរនៅលើយន្តហោះដែលធ្លាក់នោះ មានជនជាតិឥណ្ឌា ១៦៩នាក់ អង់គ្លេស ៥៣នាក់ ព័រទុយហ្គាល់ ៧នាក់ និងកាណាដាម្នាក់។ យន្តហោះនេះបានធ្លាក់នៅជិតតំបន់មានមនុស្សរស់នៅ ស្ថិតនៅក្បែរអាកាសយានដ្ឋាន Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad បន្ទាប់ពីហោះឡើងបានតែបន្តិចប៉ុណ្ណោះ។ ភ្លាមៗនៅពុំទាន់មានសេចក្តីរាយការណ៍លំអិតអំពីមូលហេតុ ឬមនុស្សស្លាប់ និងរងរបួសនៅឡើយទេ៕ ប្រភព ៖ AFP https://t.me/muyrealchat/60562
0 Comments