សមត្ថកិច្ចចំនួន២ខណ្ឌ រួមមាន ខណ្ឌចំកាមន និងខណ្ឌ៧មករា បានសហការគ្នា ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្ម ករណីឆក់ ចំនួន៨លើក ក្នុងរាជធានីភ្នំពេញ។ ក្រុមជនសង្ស័យចេះល្បិចប្រើថង់ផ្លាស្ទិកវិចទូរស័ព្ទផ្ដាច់ប្រព័ន្ធGPSទូរស័ព្ទរបស់រងគ្រោះ។ សមត្ថកិច្ចខណ្ឌផ្នែកជំនាញធ្វើការឃាត់បន្តបន្ទាប់ ក្រោយក្រុមជនសង្ស័យ ធ្វើសកម្មភាពកាលពីរសៀលនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋនៅចំណុចមុខស្តាតអូឡាំពិក ស្ថិតក្នុងភូមិ៧ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕ https://t.me/muyrealchat/60306
0 Comments