សេចក្តីបំភ្លឺព័ត៌មាន
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបំភ្លឺជូនសាធារណជន អំពីករណីគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្តម៉ាកHighlander នឹងរថយន្តម៉ាកMazda កើតហេតុកាលពីវេលាម៉ោង ១៩៖៤០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រហូតដល់ចាប់វាយខ្នោះអ្នកបើកបររថយន្តHighlander មានដូចខាងក្រោម៖
នៅវេលាម៉ោង ១៩៖៤០នាទីយប់ នៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកHighlander នឹងរថយន្តម៉ាកMazda បើកបរស្របទិសគ្នា ពីលិចទៅកើត ដោយរថយន្តម៉ាកHighlander បើកបរនៅខាងមុខរថយន្តម៉ាកMazda ប្រហែល ៤០-៥០ម៉ែត្រ ដល់ ត្រង់ចំណុចកើតហេតុខាងលើ រថយន្តHighlander បានស៊ីញ៉ូភ្លើងអែបមកចញ្ចើមផ្លូវខាងស្តាំ រួចស្រាប់តែបត់ឆ្វេងឡើង កាត់ទ្រូងផ្លូវភ្លាមៗតែម្តង ធ្វើឲ្យរថយន្ត Mazda បើកបរពីខាងក្រោយមកដល់គៀកនៅសល់ចម្ងាយប្រហែល១០ម៉ែត្រ ខណៈដែលរថយន្តHighlanderនៅទទឹងលើទ្រូងផ្លូវ ភ្លាមនោះធ្វើឲ្យរថយន្ត Mazda បុករថយន្តHighlander ពីចំហៀង ខាងឆ្វេងតែម្តង បណ្តាលឲ្យខូចខាតមធ្យោយបាយទាំងសងខាង មិនបណ្តាលឲ្យមានរងរបួសភាគីណាមួយនោះទេ។
ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចបានព្យាយាមឲ្យអ្នកបើកបររថយន្ត Highlander ចុះពីលើរថយន្តដើម្បីធ្វើ ការដោះស្រាយ និងត្រួតពិនិត្យជាតិអាល់កុល ក៏ប៉ុន្តែអ្នកបើកបរមិនព្រមចុះ រហូតបន្តិចក្រោយមកក៏បានចុះពីលើ រថយន្តក្នុងស្ថានភាពស្រវឹង ដោយធ្វើសកម្មភាពច្រងេងច្រងាង៉ាង និយាយមិនស្តាប់គ្នា ហើយប្រកែកយកឈ្នះមិនព្រម ចូលខ្លួនដោះស្រាយ និងព្យាយាមរត់គេចចេញពីកន្លែងកើតហេតុមិនទទួលខុសត្រូវ ពេលនោះសមត្ថកិច្ចក៏បង្ខំចិត្ត ដាក់ខ្នោះដៃសិន រហូតបន្តិចក្រោយមក ក្រុមគ្រួសារភាគីរថយន្ត Highlanderមកដល់ ទើបសមត្ថកិច្ចដោះខ្ចោះដៃចេញ វិញ ព្រមទាំងរារាំងមិនអោយអ្នកបើកបររថយន្តHighlanderចូលខ្លួនដើម្បីដោះស្រាយនៅអធិការដ្ឋាននគរបាលក្រុង បាវិត និងបានលួចជម្លៀសអ្នកបើកបររថយន្តHighlander ចេញទៅបាត់ ខណៈពេលដែលសមត្ថកិច្ចកំពុងស្ទួចយក រថយន្តទាំងពីរចេញពីកន្លែងកើតហេតុយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីរង់ចាំការដោះស្រាយ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ។ ចំណែកឯអ្នកបើកបរថយន្ត Mazda ត្រូវបាន សមត្ថកិច្ចនាំមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងរង់ចាំការដោះស្រាយ។
បច្ចុប្បន្នគិតត្រឹមរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ ភាគីរថយន្តHighlander មិនទាន់បានចូលខ្លួន មកសម្របសម្រួលដោះស្រាយជាមួយភាគីរថយន្ត Mazda នៅអធិការដ្ឋាននគរបាលក្រុងបាវិត នៅឡើយទេ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
សំណូមពរបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។
0 Comments