ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយរថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿងពាក់ស្លាកលេខ កម្ពុជា HSK-5691 បានបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឲ្យបាក់ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង
ដែលស្ថិតនៅក្បែរវត្តភ្នៀត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។នៅវេលាម៉ោង ១១ និង ៤០ នាទីយប់ថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២៥។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុករងចាំការដោះស្រាយគ្នានៅពេលក្រោយ៕
0 Comments