ប្រជាពលរដ្ឋរងគ្រោះម្នាក់ ឈ្មោះ ជា សុីនឿន មានទីលំនៅនៅក្រុម១៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យបណ្តាញផ្សព្វផ្សាយដឹងថា កាលពីយប់ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងជាង ៤ទាបភ្លឺ មានរថយន្តមួយគ្រឿង ព្រះសីហនុ 2D-1233 បើកបរដោយជនជាតិចិន ទំនងជាស្រវឹងបានបើកបុកចូលមកដល់ក្នុងផ្ទះរបស់គាត់ បណ្តាលឲ្យរថយន្តម្ចាស់ផ្ទះរងការខូតខាតធ្ងន់ធ្ងរ រួមនឹងសំភារៈក្នុងផ្ទះមួយចំនួនទៀត ។
បន្ទាប់ពីកេីតហេតុ ជនជាតិចិនបង្ករហេតុរូបនោះ ត្រូវបានដោះលែងទៅវិញដោយមិនទាន់មានសំណងដល់ជនរងគ្រោះសូម្បីតែ១រៀលលុយខ្មែរ ។ ជនរងគ្រោះសំណូមពរអោយសារព័ត៌មានជួយផ្សព្វផ្សាយដេីម្បីស្វែងរកយុត្តិធម៌ ។
ខ្ញុំឆ្ងល់ណាស់សម័យនេះហេីយគេនៅហ៊ានដោះលែងជនល្មេីសឆៅៗអញ្ចឹង អត់ខ្លាចគេជេរអត់ខ្លាចគេដៀលទេហី?
ខ្ញុំចង់ស្គាល់ណាស់អ្នកណាជាអ្នករត់ការអន្តរាគមន៍ដោះលែងជនជាតិចិនរូបនេះ? បេីបងប្អូនបានស្គាល់អ្នកអន្តរាគមន៍ប្រាប់ខ្ញុំផង ។ ចង់ដោះលែងអីដោះលែងទៅ សំខាន់សងសំណងដល់ជនរងគ្រោះសិន ។ ទង្វេីអស់លោកខ្លះធ្វេីតែរឿងលុយ ធ្វេីតែរឿងផលប្រយោជន៍ ទេីបប្រជាពលរដ្ឋអស់ជំនឿលេីអស់លោកហេីយរត់រកអ្នកសារព័ត៌មានអោយជួយផ្សាយដេីម្បីរកយុត្តិធម៌ ។
0 Comments