គេហទំព័រ មួយរៀល

ជនជាតិចិនត្រូវបាន​ដោះលែង ​ដោយ​មិនទាន់​មាន​សំណង​ដល់​ជនរងគ្រោះ​សូម្បីតែ​១រ...

ប្រជាពលរដ្ឋរងគ្រោះម្នាក់ ឈ្មោះ ជា សុីនឿន មានទីលំនៅនៅ​ក្រុម១៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ បានឲ្យបណ្តាញផ្សព្វផ្សាយដឹងថា កាលពីយប់ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងជាង ៤ទាបភ្លឺ មានរថយន្តមួយគ្រឿង ព្រះសីហនុ 2D-1233 បើកបរដោយជនជាតិចិន ទំនងជាស្រវឹង​បានបើកបុកចូលមកដល់ក្នុងផ្ទះរបស់គាត់ បណ្តាលឲ្យរថយន្តម្ចាស់ផ្ទះរងការខូតខាតធ្ងន់ធ្ងរ រួមនឹងសំភារៈក្នុងផ្ទះមួយចំនួនទៀត ។ បន្ទាប់ពី​កេីតហេតុ​ ជនជាតិចិនបង្ករហេតុរូបនោះ​ ត្រូវបាន​ដោះលែងទៅវិញ​ដោយ​មិនទាន់​មាន​សំណង​ដល់​ជនរងគ្រោះ​សូម្បីតែ​១រៀលលុយខ្មែរ​ ។ ជនរង​គ្រោះ​សំណូម​ពរ​អោយ​សារ​ព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ដេីម្បី​ស្វែងរកយុត្តិធម៌​ ។ ខ្ញុំឆ្ងល់ណាស់​សម័យនេះហេីយ​គេនៅហ៊ានដោះលែង​ជនល្មេីសឆៅៗអញ្ចឹង​ អត់ខ្លាចគេជេរ​អត់ខ្លាចគេដៀលទេហី? ខ្ញុំចង់ស្គាល់ណាស់​អ្នកណាជាអ្នករត់ការអន្តរាគមន៍ដោះលែងជនជាតិចិនរូបនេះ? បេីបងប្អូនបានស្គាល់អ្នក​អន្តរាគមន៍​ប្រាប់ខ្ញុំផង​ ។ ចង់ដោះលែងអី​ដោះលែងទៅ​ សំខាន់​សងសំណង​ដល់​ជនរងគ្រោះសិន​ ។ ទង្វេី​អស់លោកខ្លះ​ធ្វេីតែ​រឿង​លុយ​ ធ្វេីតែ​រឿង​ផល​ប្រយោជន៍​ ទេីប​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​លេី​អស់លោក​ហេីយរត់រក​អ្នក​សារព័ត៌មាន​អោយ​ជួយ​ផ្សាយ​ដេីម្បី​រកយុត្តិធម៌​ ។

Post a Comment

0 Comments