គេហទំព័រ មួយរៀល

មហាជនកំពុងតែឆ្ងល់ថា បារមីជុំក្រឡង់ឬបានមិនដាក់ខ្នោះ មើលតែដំណើរទៅដឹងហើយ ០,...

មហាជនកំពុងតែឆ្ងល់ថា បារមីជុំក្រឡង់ឬបានមិនដាក់ខ្នោះ មើលតែដំណើរទៅដឹងហើយ ០,៣៥ បង្កគ្រោះថ្នាក់ចរាចរណ៍បុករះ ភ្នំពេញ 2AQ-2188 ១៥ ឧសភា ២០២៥ 

 តាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់និងស្រាល០៥នាក់នោះ អ្នកបើករថយន្តដែលជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់! សូមបញ្ជាក់ថា:កាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៥វេលាម៉ោង១៣និង៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តLEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។ រថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ.2188 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានជាច្រើនគ្រឿងដែលធ្វើដំណើរស្របទិសគ្នា ។ ហេតុការណ៍នេះបង្កឲ្យមានមនុស្សស្លាប់០១នាក់ រងរបួសធ្ងន់០២នាក់ និងរងរបួសស្រាល០៣ស្រាល។ -មូលហេតុគ្រោះថ្នាក់គឺ ៖ អ្នកបើកបររថយន្តLEXUS RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L៕

Post a Comment

0 Comments