គេហទំព័រ មួយរៀល

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី ៖ ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញមានការជជែក ដេញដ...

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី ៖ ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញមានការជជែក ដេញដោលអំពីការលក់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅឱ្យក្រុមហ៊ុនឯកជន !!! ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដោយខ្លីថា÷ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗដែលដឹកនាំដោយសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយរូបខ្ញុំ គឺមិនដែលមានគោលការណ៍លក់ព្រលានយន្តហោះអន្តរជាតិ (ពោធិ៍ចិនតុង) ទៅអោយក្រុមហ៊ុនឯកជនណានោះទេ។ គោលការណ៍ចំនួនបី ក្នុងការគ្រប់គ្រង ចាត់ចែងព្រលានយន្តហោះនេះទៅថ្ងៃអនាគតគឺ÷ ១. រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ ២. ផ្ដល់ផលប្រយោជន៍សាធារណៈជាអតិបរមាជូនប្រជាពលរដ្ឋជាពិសេសអ្នករាជធានីភ្នំពេញ និង ៣. រៀបចំការគ្រប់គ្រង ថែរក្សា និងប្រើប្រាស់ដោយចីរភាព នូវទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ទៅតាមរូបមន្តឬទម្រង់ណាមួយ ដោយធានារក្សានូវកម្មសិទ្ធិស្របច្បាប់របស់រដ្ឋលើទីតាំងនេះ។

Post a Comment

0 Comments