គេហទំព័រ មួយរៀល

ល្បែងជល់មាន់អនឡាញ M99 SL និងP99 កំពុងពង្រាយស្ទើរគ្រប់តំបន់ក្នុងខេត្តកំពង...

ល្បែងជល់មាន់អនឡាញ M99 SL និងP99 កំពុងពង្រាយស្ទើរគ្រប់តំបន់ក្នុងខេត្តកំពង់ចាម ខណៈពលរដ្ឋថា កើតមានករណីចោរកម្មច្រើន ល្បែងស៉ីសងជល់មាន់តាមអនឡាញ ភ្នាល់ចាក់លុយដែលមានវេបសាយ M99, SL, និងP99 បាននិងកំពុងពង្រាយស្ទើរគ្រប់តំបន់ក្នុងខេត្តកំពង់ចាម ខណៈប្រជាពលរដ្ឋកំពុងព្រួយបារម្ភពីសុវត្ថិភាពក្រោយកើតករណីចោរកម្មច្រើន។ តាមសេចក្តីរាយការណ៍ពីពលរដ្ឋក្នុងក្រុងកំពង់ចាម បានឲ្យដឹងថា ល្បែងភ្នាល់មាន់អនឡាញនេះលួចបើកលេងយូរណាស់មកហើយ រហូតកើតករណីចោរកម្មលួចម៉ូតូ កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ពួកគាត់លើកឡើងថា បើមូលដ្ឋានមានល្បែងស៉ីសងបែបនេះ ពលរដ្ឋរស់ក្នុងអារម្មណ៍ភ័យខ្លាច ហើយពួកគាត់សំណូមពរដល់សមត្ថកិច្ចគួរមានវិធានការលើក្រុមបើកល្បែងស៊ីសងខុសច្បាប់ទាំងនោះ។ ទាក់ទងនឹងករណីល្បែងមាន់ជល់តាមកញ្ចក់ទូរទស្សន៍ស៉ីសងភ្នាល់ដាក់លុយយ៉ាងសម្បើមនេះ លោកវរសេនីយ៍សេនីយ៍ឯក អ៊ុន ប៊ុន អធិការនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបញ្ជាក់ថា ចាំគាត់ឲ្យកម្លាំងចុះទៅពនិត្យសិន បើមានលោកនឹងចាត់ការតាមនិតិវិធី។

Post a Comment

0 Comments