បុរសម្នាក់បេីករថយន្ត Ford Raptor ពាក់ផ្លាកលេខភ្នំពេញ 2BV-4566 តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជេីង បុករថយន្ត Mitsubishi ពាក់ផ្លាកលេខរដ្ឋ07 2-0052 ក្នុងទិសដៅស្របទិសគ្នាពីក្រោយបណ្ដាលឲ្យរថយន្ត Ford Raptor ខូចខាតផ្នែកខាងមុខ ចំណែកឯរថយន្ត Mitsubishi ខូចខាតផ្នែកខាងក្រោយ ហេតុការណ៍ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងជាង១០យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ From TNB News
0 Comments