គេហទំព័រ មួយរៀល

#សេចក្ដីបំភ្លឺព័ត៍មាន គណនី Facebook ក្លែងក្លាយ មួយមានឈ្មោះថា ( Na Det ) បានបង្ហោះសារមានរូបភាពនិងវិដេអូមួយចំនួនអមដោយខ្លឹមសារថា

 #សេចក្ដីបំភ្លឺព័ត៍មាន កាលពីល្ងាចថ្ងៃទី២១ខែមេសាឆ្នាំ២០២៥ វេលាម៉ោង ៦:៥០នាទី ល្ងាច មានគណនី Facebook ក្លែងក្លាយ មួយមានឈ្មោះថា ( Na Det ) បានបង្ហោះសារមានរូបភាពនិងវិដេអូមួយចំនួនអមដោយខ្លឹមសារថា «សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុងប៉ោយប៉ែត កែវ ដូល នឹងឈ្មួញជួញដូរគ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្រ្កាបគ្រឿងញៀន ! សូមបងប្អូនជួុយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្ត្រីប៉ូលីសបែបនេះនៅមានក្នុងសង្គមទៀត! » ចំពោះសារបង្ហោះខាងលើនេះ សូមស្រាយបំភ្លឺថា គណនី Telegram របស់លោកអធិការ កែវ ដូល បានសន្ទនាជាមួយ ជនសង្ស័យឈ្មោះ ចាន់ពៅ ពិតប្រាដកមែន តែក្នុងការសន្ទនានេះគឺយុទ្ធសាស្រ្តនិងនិតិវិធីដែល សមត្ថកិច្ចស្រាវជ្រាវដើម្បីបង្រ្កាបស្វែងរកបន្តតែប៉ុណ្ណោះ ខណៈដែលមកដល់ពេលនេះជនសង្ស័យដែលពាក់ព័ន្ធទាំងអស់ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ពន្ធធានាគារ អស់ហើយ ។ អាស្រ័យដូចបានបំភ្លឺខាងលើសូមបណ្ដាសាធារណៈជននិងសារព័ត៍មានទាំងអស់មេត្តាជ្រាបនិងកុំមានការភ័នច្រឡំបន្តទៀត ខណៈពេលនេះកំពុងមានការស្រាវជ្រាវស្វែងរកមុខបុគ្គលដែលកាន់ គណនី Facebook ឈ្មោះ ( Na Det ) ហើយ។ ប៉ោយប៉ែត, ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥




Post a Comment

0 Comments