គេហទំព័រ មួយរៀល

ជំរាបជូនបងប្អូនយើងថា បច្ចុប្បន្នមានជនខិលខូចបន្លំទិញឥវ៉ាន់ឬសេវារបស់យើង រួ...

ជំរាបជូនបងប្អូនយើងថា បច្ចុប្បន្នមានជនខិលខូចបន្លំទិញឥវ៉ាន់ឬសេវារបស់យើង រួចហើយសុំបាញ់លុយអោយតាមរយះ Qr-Code រួចបង្ហាញយើងជាវិក័យប័ត្តខ្យល់ ដោយវិក័យប័ត្រនេះក្រុមឆបោកយកមកEditទេ ករណីនេះកើតឡើងរាប់សិបករណីទៅហើយ ហើយសុំការអន្តរាគមន៍ពីខាងធនាគាពុំមានដំណោះស្រាយទេ គឺបានត្រឹមតែរងចាំ បងៗក្នុង Group ប្រយ័ត្នផងក្បាច់បោកថ្មី ម្សិលមិញខ្ញុំមានគេ Call មកសួរលុយបង់ម៉ូតូខែ4 បានបង់ហើយនៅ? ខ្ញុំឆ្ងល់សួរវិញម៉ូតូអីគេ? វាក៏ថាម៉ូតូដែលខ្ញុំបង់រំលោះម៉ាកអីអត់ដឹងខ្លួនឯងទេមែន? ខ្ញុំអត់ដែលបង់រំលោះម៉ូតូទេខ្ញុំដឹងថាវាបោកបាត់ហើយ ខ្ញុំក៏សួរវាថា ប្រាប់មកម៉ូតូអី? មិនដែលកាន់អតិថិជនអត់ដឹងអតិថិជនខ្លួនឯងបង់រំលោះម៉ូតូម៉ាកអី វាក៏ថាខ្ញុំបង់អាសង់ ខ្ញុំជេស្ដីវាទៅវាបិទទូរសព្ទ័បាត់ ប្រយ័ត្នផងបងៗ វាមានចេតនាCallមកបោកបើសិនយើងមានបង់រំលោះមែនវាឲ្យផ្ញើរលុយឲ្យបង់តាមវាហើយវាសុីដាច់លុយយើង ខ្ញុំអត់បង់រំលោះផងមកថាខ្ញុំបង់រំលោះ ក្បាច់ថ្មីប្រយ័ត្នផងមុនបង់លុយឲ្យគេសួរនាំឲ្យច្បាស់សិនបង តែកុំប្រាប់ថាបងបានបង់អី ហើយម៉ាកអីឲ្យសោះប្រយ័ត្នវាដឹងវាចាក់បណ្ដោយតាមហើយទារឲ្យបងបង់លុយឲ្យវា ពិសេសបងៗដែលកំពុងជាប់បង់រំលោះ ប្រយ័ត្នវាបន្លំធ្វើជាអ្នកបង់រំលោះជឿរវាហើយផ្ញើរលុយឲ្យវាបង់ជំនួស

Post a Comment

0 Comments