នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៥ ដោយមានការណែនាំនឹងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ តំណាងដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក និងជាប្រធានសាខា ស ២៧ ខណ្ឌទួលគោក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខមន្រ្ដីនគរបាលជាតិចូលនិវត្ដន៍ ដែលកំពុងមានជំងឺលេីសឈាម(ឈឺធ្ងន់ដេីរពុំរួច) គឺលោក ស្ដេីង សារិទ្ធ អតីតនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ និងជាអតីតសមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក
នាឱកាសនោះដែរ ក្រុមការងារបាននាំយកថវិកាឧបត្ថម្ភចំនួន២.០០០,០០០រៀល និង៤០០ដុល្លា រួមជាមួយផ្លែឈេីមួយកន្រ្ដក។
0 Comments