ប្តីដែលវាយប្រពន្ធកូនខ្ចីយ៉ាងព្រៃផ្សៃនៅ ភូមិប៉ាអរតូច ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគីរី ត្រូវបានកម្លាំងនគរបាលខេត្តរតនគិរី ចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នគរបាលបានចុះទៅសួរសុខទុក្ខ និងនាំយកថវិការបស់លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ចំនួន១លានរៀល និងថវិការបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តចំនួន១លានរៀល ជូនស្រ្តីរងគ្រោះផងដែរ។ តាមការបញ្ជាក់របស់សមត្ថកិច្ច ជនម្នាក់នេះធ្លាប់គុកពីបទសម្លាប់មនុស្សទៀតផង
0 Comments