គេហទំព័រ មួយរៀល

ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានចុះទទួលបេក្ខជនក្រុមប្រឹក្សាឃុំពោធិ៍បាន មកពីគណបក្សភ្លើងទៀនចំនួន ៣រូប​ដែលបានផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង

 ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានក្រុមការងារចុះជួយពង្រីកសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត និងជាទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារ បានចុះទទួលបេក្ខជនក្រុមប្រឹក្សាឃុំពោធិ៍បាន មកពីគណបក្សភ្លើងទៀនចំនួន ៣រូប​ដែលបានផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង ហើយបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រុមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្ថិតនៅព្រែកតាអ៊ីន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ ដោយមានការចូលរួមពីលោកស្រីពុត គឹមនី ប្រធានប្រចាំការគណបក្សឃុំពោធិ៍បាន នារសៀលថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក.ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០២៥




Post a Comment

0 Comments